ទឹក​ក្រឡុក​ស្វាយ​ដើម្បី​សម្រក​ទម្ងន់​

Comment (s) / 09-Sep-2015ទិញ លក់


ប្រសិន​បើអ្នក​ពិសាទឹក​ក្រឡុក​ទាំង​នេះ​សម្រាប់​អាហារ​ពេលព្រឹក ​ជាតិ​ផ្លែស្វាយ​នៅ​ក្នុងវា ​នឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត ​និងជួយ​ឱ្យអ្នក​បាត់​ឃ្លាន​រហូត​ដល់​ពេល​អាហារ​ថ្ងៃត្រង់។​ ទឹក​ក្រឡុក​បាន​ក្លាយជា​ជម្រើស​ដ៏ពេញ​និយម​បំផុត​មួយ​នៅ​ក្នុង​របប​អាហារ ​ក្នុង​គោល​បំណង​ដើម្បី​សម្រក​ទម្ងន់​ ពីព្រោះ​ភេសជ្ជៈ​ទាំងនេះ​ងាយ​ស្រួល​ធ្វើ ​ហើយក្រៅ​ពីវា​មាន​រសជាតិ​ឆ្ងាញ់ ​វាសម្បូរ​ជាតិ​វីតាមីន​ និង​សារធាតុរ៉ែ​ ដែល​មាន​សារៈ​សំខាន់​ដើម្បី​ឱ្យ​សរីរាង្គ​បំ​ពេញ​មុខងារ​បាន​ប្រក្រតី។ ​នៅ​ក្នុង​អត្ថបទ​នេះ ​យើង​នឹង​បង្ហាញ​អ្នក​ពីរូបមន្ដ​ធ្វើទឹក​ក្រឡុកស្វាយ​ដើម្បី​សម្រក​ទម្ងន់​ ដែល​ល្អប្រសើរ​សម្រាប់​អ្នក​ ដែលចង់​បង្កើន​គុណ​ភាព​របប​អាហារ​បច្ចុប្បន្ន​របស់​ខ្លួន។ ​



អ្នកគួរ​ជ្រាប​ថា ​ផ្លែស្វាយ​ ក្រៅពី​ជាផ្លែឈើ​មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់​ហើយនោះ​ វាសម្បូរ​ដោយ​សារ​ធាតុ​បំប៉ន​ដ៏​ច្រើន​ក្រៃ​លែង ​ដោយ​អាស្រ័យ​បរិមាណ​វីតាមីន​ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីដកម្ម​ខ្ពស់​របស់វា​។ ​ស្វាយ​អាច​ជួយ​ឱ្យអ្នក​ស្រក​ទម្ងន់​ ដោយ​ញ៉ាំង​ឱ្យអ្នក​មាន​អារម្មណ៍​ឆ្អែត​ ព្រមទាំង​មិន​ធ្វើឱ្យអ្នក​ឃ្លាន​អាហារ​ពេលណា​មួយ​ នាពេល​ព្រឹក ​ដូច្នេះអ្នក​គួរ​សាកល្បង​ពិសា​ទឹក​ក្រឡុក​ស្វាយ​នេះ ​ជាជម្រើស​មួយ​ទៀត​សម្រាប់​អាហារ​ពេល​ព្រឹក​។ ​ទឹក​ក្រឡុក​នេះ​ គឺជា​មធ្យោ​បាយ​ដ៏ល្អប្រសើរ​ក្នុង​ការចាប់​ផ្ដើម​ថ្ងៃរបស់​អ្នក ​ដោយ​សារវា​ផ្ដល់​ឱ្យរាង​កាយ​របស់​អ្នក​នូវសារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ដែល​មាន​សារៈសំខាន់​សម្រាប់​រក្សា​រាង​កាយ​របស់​អ្នក​ឱ្យមាន​សុខ​ភាព​ល្អ។​


គ្រឿងផ្សំ

•ស្វាយ​ទុំមួយ​ផ្លែ

•ម្នាស់មួយ​ចំណិត​ធំល្មម

•យ៉ាអួរ​ផ្ទុក​ជាតិ​ធាត់​ទាប (Low-fat yoghurt)​ ២៥០ក្រាម

•ទឹក​ក្រូច​ឆ្មារ​ ១៥ ​មល

•ទឹកស្ករ ២០មល

•ទឹកកកម៉ត់


វិធីធ្វើ៖ រឿង​ដំបូង​គេ​ ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​រៀប​ចំទឹក​ក្រឡុក​នេះ​ គឺត្រូវ​ចិត​សម្រក​ស្វាយ​ចេញ ​បន្ទាប់​មក​ដាក់​គ្រឿង​ផ្សំ​ទាំង​អស់​​ទៅក្នុង​ម៉ាស៊ីន​ក្រឡុក​ ហើយ​កិន​វាបញ្ចូល​គ្នាឱ្យ​បាន​ពីរ ​ឬបីនាទី​ រហូតដ​ល់​វារលាយ​ចូល​គ្នា​ជា​ពណ៌​មួយ។ ​យក​ល្អ​ អ្នក​គួរ​ពិសាទឹក​ក្រឡុក​នេះ​ភ្លាមៗ​ ក្រោយ​ពេល​ក្រឡុក​វារួច​ ដើម្បី​ឱ្យ​មាន​រស​ជាតិ​ស្រស់ ​និង​ឆ្ងាញ់​ពិសា៕ ​


អត្ថបទ: ដេវីដ
​​​​​​​​​

Related News

Comment..