ស្វែង​យល់​អំពីរឿង​ពិត​ខ្លះៗក្នុង​វិស័យ​ជំនួញ​

Comment (s) / 11-Sep-2015ទិញ លក់


នៅ​ពេល​នេះ ​ដើម្បី​ឱ្យប្រិយ​មិត្ត​អ្នក​អាន​ ទទួល​បាន​នូវ​ចំណេះ​​ដឹង​ផ្សេងៗ​អំពី​ភាព​ជោគជ័យ ​និង​ជំនួញ​ CoolFM ​សូមបន្ត​លើក​យក​នូវរឿង​ពិតខ្លះៗ​នៅក្នុង​វិស័យ​ជំនួញ ​មក​បង្ហាញ​ដូច​ខាង​ក្រោម​នេះ៖ ​



ជោគជ័យ​អាច​ត្រូវ​កំណត់​តាម​មធ្យោបាយ​ផ្សេងៗ​

សូម​កុំកំណត់​នូវចំនួន​ទឹក​ប្រាក់​ដែល​អ្នករក​បាន​ ថាប៉ុណ្ណេះ​ ឬប៉ុណ្ណោះ​ទើប​ទទួល​បាន​ភាព​ជោគ​ជ័យ។ ​លុយ​អនុញ្ញាត​ឱ្យ​យើង​អាច​ធ្វើរឿង​គ្រប់​យ៉ាង​បាន​មែន​ ប៉ុន្តែ​វាមិនមែន​សុទ្ធតែ​កំណត់​នូវភាព​ជោគ​ជ័យ​របស់​យើង​ឡើយ។​ 


ការទទួល​បាន​ភាព​ជោគជ័យ​អាច​ចំណាយ​ពេល​យូរ​ជាង​អ្វីដែ​លអ្នក​គិត

ការ​កសាង​ជីវិត​ក្នុងដំណើរ​ឆ្ពោះ​ទៅ​រកភាព​ជោគជ័យ​ មិនមែន​ជារឿង​ងាយ​ស្រួល​ពេក​ រហូត ​ដ​ល់យើងអាច​ប្រើរយៈ​ពេល​ដ៏ខ្លី ​ដើម្បីសម្រេច​បាន​នោះទេ។​ អ្នក​តែង​តែមាន​អារម្មណ៍​ថា​កោត​ ស្ញប់ស្ញែង ​និងច្រណែន​នឹងភាព​មាន​បានរ​បស់​អ្នក​ដទៃ ​ប៉ុន្តែបើ​សិន​ជា​លោក​អ្នក​ដឹងនូវ​ទំហំនៃ​ ការ​ខិត​ខំប្រឹង​ប្រែង​របស់​ពួកគេ ​លោក​អ្នក​នឹងដឹង​ថា​ ពួកគេ​ពិត​ជា​សមនឹង​ទទួល​ភាព​ជោគជ័យ​ទាំង​នោះ​យ៉ាង​ពិត​ប្រាកដ​។ ​​


មានមធ្យោបាយច្រើនណាស់ក្នុង​ការ​ធ្វើឱ្យ​បាន​សម្រេច​នូវ​ភាព​ជោគជ័យ​

ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ ​លោក​អ្នក​មិនមែន​ត្រូវ​តែ​ដើរ​តាម​គំរូរបស់​បុគ្គល​ណា​ម្នាក់​ឡើយ​ លោក​អ្នកក៏​អាច​បង្កើត​គំរូថ្មី​នៃភាព​ជោគជ័យ​ ដោយ​ខ្លួន​ឯង​បាន​ផង​ដែរ។ ​


អ្នកត្រូវ​តែ​មានឆន្ទៈ​ក្នុ​ង​ការ​បូជា​គ្រប់​បែប​យ៉ាង​

ការខិត​ខំប្រឹង​ប្រែង​ និង​ពេល​វេលា​គឺជា​រឿង​ដែល​លោក​អ្នក​បូជា​ ដើម្បីធ្វើ​ឱ្យ​ជំនួញ​ទទួល​បាន​ ភាព​ជោគ​ជ័យ​ ប៉ុន្តែសូម​កុំ​បណ្ដោយ​ឱ្យការ​លះបង់​របស់​អ្នក ​បំផ្លាញ​ផ្នែក​ផ្សេង​ៗនៃ​ជីវិត​របស់​អ្នក​អី។ ​


ត្រូ​វគោរព​អ្នក​ដទៃ

មនុស្ស​គ្រប់​គ្នា​មិន​អាច​រស់នៅ​តែ​ឯក​ឯង​បាន​ឡើយ។ ​ពួក​យើង​សុទ្ធតែ​មាន​ការពាក់​ព័ន្ធគ្នា​ដោយ​ខាន​មិនបាន​ឡើយ​នៅក្នុង​សង្គម។ ​ដូច្នេះ​ការស​ម្ដែង​នូវកា​រគោរព​ចំពោះ​អ្នកដ​ទៃ​គឺជារឿង​មួយ​ដ៏ល្អ​បំផុត​សម្រាប់​មនុស្ស​ ជាពិសេស​គឺអ្នក​ជំនួញ។ ​


រៀន​អត់ធ្មត់

ការអត់​ធ្មត់​មិនមែន​ត្រូវ​មាន​នៅពេល​ដែល​ជួប​បញ្ហា​នោះ​ទេ​ ប៉ុន្តែ​ការអត់ធ្មត់គឺ​ជាសេចក្ដី​ព្យាយាម​នៅក្នុង​ការធ្វើឱ្យ​បាន​សម្រេច​នូវ​គោល​ដៅ ​ដែលយើង​បាន​ដាក់​ចេញ។​ មាន​ទស្សនៈ​ ខ្លះ​យល់ថា ​ទំហំនៃការ​ជោគ​ជ័យ​របស់​មនុស្ស​គឺអាស្រ័យ​ទៅនឹង​ទំហំ​នៃការ​អត់ធ្មត់​របស់​ពួក​ គេ​ចំពោះ​បញ្ហា​ទាំង​ឡាយ​។ ​


និយាយ​ការពិត ​ទោះ​បីវា​បង្កការ​ឈឺ​ចាប់ក៏​ដោយ

ពាក្យពិត​គឺជា​ពាក្យ​ដែល​អាច​បង្កការ​ឈឺចាប់ ​និង​ការខាត​បង់​ចំពោះ​អ្នក​ ប៉ុន្តែវា​នឹង​បង្ហាញ​នូវ ​ភាព​ស្មោះត្រង់​របស់អ្នក​ចំពោះ​អ្នក​នៅ​ជុំវិញខ្លួន​ និងដៃ​គូជំនួញ​ផ្សេង​ទៀត ​ដែល​អាច​មាន​ទំនាក់​ទំនង​នឹង​គ្នា​ក្នុង​ពេល​អនាគត។ ​


ទទួល​កំហុស ​ហើយ​បន្ត​ដំណើរ​របស់​អ្នក​ទៀត​

ដំណើរ​ឆ្ពោះ​ទៅកាន់​ភាព​ជោគជ័យ គឺជាដំណើរ​ដ៏វែង​ឆ្ងាយ ​លោក​អ្នកមិន​មាន​ពេល​វេលា​ច្រើន ​ក្នុង​ការ​សោក​ស្ដាយ​ចំពោះ​​អ្វីដែល​បាន​ធ្វើ​ខុស​ឡើយ​។ ​បើលោក​អ្នកធ្លាប់​សាង​កំហុស ​គ្រាន់​តែ ​ដឹងថា ថ្ងៃខាង​មុខ​អ្នក​ត្រូវ​ជៀស​ឱ្យផុត​ពីកំហុស​ប្រភេទ​នេះ​ រួច​ហើយ​បន្ត​សកម្មភាព​ការងារ​ទៅ​ មុខ​ទៀត​ចុះ។ 


ប្រែសម្រួលដោយ: ប៊ុន លាភ
​​​​​​​​​​​​​​​​​​​​​​​​ប្រភព: Entrepreneur

Related News

Comment..