ប៊ូតុង​សម្រាប់​អ្នកដែល​មិន​ចូលចិត្ត​រូបភាព​ ឬអត្ថបទ​ “Dislike” នឹងមាននៅ​លើ​បណ្តាញ​សង្គម ​Facebook

Comment (s) / 16-Sep-2015ទិញ លក់


California​ ៖​លោក​ Mark Zuckerberg​ បាន​បញ្ជាក់ថា ​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្សមួយ​នេះ​ នឹងដាក់​ឲ្យ​មាន​ ប៊ូតុ​ង​ចុច Dislike  ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​។ ការបញ្ជាក់​របស់​លោកអគ្គនាយក​វ័យ​៣១ឆ្នាំ ​នេះបានធ្វើ​ឡើងនៅ​ក្នុង​សន្និសិទ​មួយ​ ដែល​បាន​រៀប​ចំធ្វើ​នៅឯ​ស្នាក់ការ​កណ្តាល​របស់​ Facebook​ នៅ​ក្នុង​តំបន់​ Menlo Park​ រដ្ឋ ​California ​សហរដ្ឋ​អាមេរិក​​ កាលពី​ថ្ងៃអង្គារ​ ទី១៥​ កញ្ញា​។ 



លោកថា​ ការដាក់​បន្ថែម​នេះ ​គឺជាផ្លូវ​មួយទៀត​ ដែលអាច​ឲ្យអ្នកប្រើ​ប្រាស់បញ្ជាក់​ពីការ​មិនចូល​ចិត្ត​។ លោកបាន​បន្ថែម​ថាពេលនេះ​ ការដាក់​ដំណើរ​ការសាកល្បង​កំពុង​តែខិត​ជិតមក​ដល់ហើយ​ ដើម្បី​ឲ្យអ្នក​ប្រើប្រាស់​អាច​សាកល្បង​វាដែរ។​


ជាការ​ពិតប៊ូតុង​ចុច ​Dislike​ ត្រូវបាន​ស្នើ​ ដោយ​អ្នកប្រើប្រាស់​មួយចំនួ​ន ចាប់តាំង​ពីបណ្តាញ​សង្គម​មួយនេះ ​ដាក់ឲ្យមាន​​ ប៊ូតុងសម្រាប់​ចុច ​Like កាលពី​ឆ្នាំ២០០៩ ​មកម្លេះ​។ លោក​ Zuckerberg បានបញ្ជាក់​ថា ​មនុស្ស​ជាច្រើន​បាន​សួររក​នូវ​ប៊ូតុង​ Dislike​ រយៈ​ពេលរាប់​ឆ្នាំ​ម​កហើយ​។


លោកថា​ “ប្រហែល​ជាមាន​មនុស្ស​មិន​តិចទេ​ ដែល​បាន​សួររក​ Dislike ​ប៊ូតុង​ ហើយ​ថ្ងៃនេះ ​គឺជា​ថ្ងៃពិសេស​មួយ​ ដែលខ្ញុំ​បញ្ជាក់​ប្រាប់​អ្នក​ទាំង​អស់​គ្នាថា​ពួក​យើង​កំពុង​តែធ្វើ​ការងារ​នេះ​ ហើយ​មិនយូរ​ទេវានឹង​ត្រូវដាក់​ឲ្យប្រើប្រាស់​សាកល្បង​ក្នុងពេល​ឆាប់ៗ​នេះ។”​


យ៉ាងណាមិញ​ លោកបានឲ្យ​ដឹងទៀតថា​ លោកមិនចង់ឲ្យ​វាក្លាយ​ទៅជាយន្តការ​មួយ​ សម្រាប់ការ​ប្រើប្រាស់​របស់មនុស្ស​មួយចំនួន​ធ្វើឲ្យធ្លាក់​ចុះចំនួន​ Like នៃការ​Post របស់អ្នក​ប្រើប្រាស់​ណាមួយ​នោះទេ​៕



ប្រែសម្រួលដោយ៖ ចាន់ណា
ប្រភព៖ BBC

Related News

Comment..