ផ្តល់​ជូន​ពិសេស​ពី​ក្រុម​ហ៊ុន​ iOne​ ជា​មួ​យ​កាត​ CellCard ​Reward​, ​Bank ​of China, ​UCB ​និង ​AEON Express​

Comment (s) / 01-Mar-2016បច្ចេកវិទ្យា​​


នៅ​ថ្ងៃទី 01 ខែ​មិនា ​ឆ្នាំ​ 2016 ក្រុមហ៊ុន ​iOne ​ដែល​ជា​ក្រុម​ហ៊ុន​ធំ​មាន​សិទ្ធិ​ស្រប​ច្បាប់​​នាំចូល​នូវ​ផលិតផល ​Apple ម​ក​កាន់​ទីផ្សារ​ព្រះរា​ជា​ណាចក្រកម្ពុជា ​បាន​​នាំ​មក​នូវ​ក​ម្ម​វិធី​ពិសេស​ថ្មី​មួយ​ទៀត ​ជូន​ដល់​អតិថិជន​រ​បស់​ខ្លួនដែល​មាន​រយៈ​ពេល​10 ថ្ងៃ ​តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​តម្លៃ​យ៉ាង​ពិសេស​ដល់​អតិថិជនដែល​ប្រើប្រាស់​កាត Cellcard ​Reward, ​Bank​ of​ China, ​UCB និង​ AEON Express Card​។​



កម្ម​វិធី​នេះចាប់​ផ្តើម​ពី​ថ្ងៃ​ទី 0​1 រ​ហូត​ដល់​ថ្ងៃទី ​10 ​ខែ​មិនា​ ដែល​នឹង​មាន​ការ​ផ្តល់​ជូន​នូវតំ​លៃ​ពិសេស​ និង ​កាដូ​ រហូត​ដល់ 148 ​ដុល្លារ ​សំរាប់​អតិថិជន​ទាំង​អស់​ដែល​មាន​ប្រើ​ប្រាស់​ប័ណ្ណ​បញ្ចុះតម្លៃ ​និង​បណ្ណ​ឥនទាន​ដែល​មាន​បង្ហាញជូន​ខាង​លើ​នេះ​។ ​ការ​ផ្តល់​ជូន​ពិសេស​នេះ​មាន​ដូចជា ​កុំព្យូ​ទ័រ​ម៉ាក Apple ​ចំនេញ​រហូត​ដល់ 148$, ឧបករណ៏​បំពង​សម្លេង JBL Flip III តំលៃ​ត្រឹម​តែ​ 139$,​ នាឡិកា​ដៃសុខភាព ​Fibit ​ChargeHR ​តំលៃ​ត្រឹមតែ ​139$,​ កាបូប​ម៉ាក​AGVA ​តំលៃ​ត្រឹម​តែ ​29$ ​និង ​ផលិត​ផល​ជា​ច្រើន​ទៀត​គ្រប់​សាខា​ទាំ​ង​អស់​របស់​ iOn​e​។​


 


គោល​បំណង​សំខាន់​នៃ​ការ​រៀប​ចំ​ឡើង​នូវ​កម្ម​វិធី​ពិសេស​​ខាង​លើ​នេះ ​គឺ​ដើម្បី​រួម​ចំណែក​ផ្តល់​នូវ​ការ​សន្សំ​សំចៃ​ថវិកា ​និង​ការ​ផ្តល់​ជូន​នូវ​អត្ថ​ប្រយោជន៍​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​ដល់​អតិថិជន​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ ​ដែល​មាន​បំណង​ជាវ​ផលិត​ថ្មីៗ ​និង​មាន​គុណ​ភាព​ខ្ពស់ ​ហើយ​និង​មាន​ការ​ធានា​ត្រឹម​ត្រូវ​របស់​ក្រុម​ហ៊ុន​ iOne ​ជា​ពិសេស​គឺ​ដើម្បី​ចូល​រួម​អបរ​នៅ​ក្នុង​ឱកាស​បុណ្យ​សិទ្ធិ​នារី​តែ​ម្តង​។ ​



ពត៌​មាន​លំអិត​សូម​ធ្វើ​ការ​ទំនាក់​ទំនង​មក​កាន់​ក្រុម​ហ៊ុន ​iOne ​ទាំង ​5 ​សាខា ​ដែល​សាខា​ទី​មួយ​ iOne​ Canadia ​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​នៃ ​អគារ​ពាណិជ្ជ​កម្ម​កាណា​ឌីយ៉ា ​មហា​វិថីព្រះមុន្នីវង្ស ​កែង​ផ្លូវ​ក្រមួនសរ​ ទូរស័ព្ទ​លេខ​ 023 99 88 89,​ ​សាខាទីពីរ​ iOne Sovanna ​មាន​ទី​តាំង​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី ​ផ្សារ​ទំនើប​សុវណ្ណា ទូរស័​ព្ទ​លេខ​ 023 99 31 81,​ សាខា​ទី​បី ​iOne Ratana ​មាន​ទី​តាំង​ស្ថិត​នៅ​ជាន់​ ផ្ទា​ល់ដីផ្សារ​ទំនើប​រតនាផ្លា​ហ្សារ ​តាម​បណ្តោយ​ផ្លូ​វ​សហព័ន្ធរុស្សី​ ទូរស័ព្ទ​លេខ 023 88 31 01 ​សាខា​​ទីបួន ​iOne Siem Reap ​មាន​ទី​តាំង​ស្ថិត​នៅ​ផ្សារ​ទំនើប​ Lucky​ Mall​ ជាន់​ទី2​ ផ្លូវ​ស៊ីវត្ថា​ មណ្ឌល ​​2 សង្កាត់​​ស្វាយ​ដង្គុំ​ ខេត្ត​សៀមរាប​ ទូរស័ព្ទ​លេខ​ 063 ​76 ​10 1​9 ហើយ​និង​សាខាទី​ប្រាំ iOne ​Service ​Center ​គឺ​មាន​ទី​តាំង​ជាន់​ទី ​3 ​អគារ​លេខ 2​5 ​មហាវិថី​ម៉ៅសេ​ទុង​ជាប់​នឹង​ស្ថានទូតឡាវ ​ទូរស័ព្ទ​លេខ ​0​23 99 75 75 ឬ​ចូល​មក​កាន់​វ៉ិបសាយ​ www.ione 2u.com ​រឺ ​https://www.facebook.com/iOneCambodia ​រឺ ​www.ione2u.com ​។ ​




Related News

Comment..