អត្ថប្រយោជន៏ពីប័ណ្ណសមាជិក និង ប័ណ្ណឥណទានដែលមិនធ្លាប់មានពីមុនមកពី iOne!

Comment (s) / 02-Dec-2016ធុរៈកិច្ច



នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ថ្មីៗ នេះ iOne ដែល​ជាក្រុមហ៊ុនមាន​សិទ្ធិ លក់​ផលិត​ផល Apple ធំជាង​គេក្នុង​ប្រទេស​កម្ពុជា ទើប​តែ​ធ្វើការ​បង្ហាញនូវ អត្ថប្រយោជន៏​ដ៏ពិសេស​ដល់​អតិថិជន​តាម​រយះប័ណ្ណ​សមាជិក ដែល​មាន​ដូចជា ប័ណ្ណ​សមាជិក iOne Card និង ប័ណ្ណឥណ​ទាន iOne Visa Card។ ជាមួយ​និងការ​បង្ហាញ​ប័ណ្ណស​មាជិក​នេះអតិថិជនដែល មាន និង កំពុងប្រើប្រាស់នូវប័ណ្ណទាំងនេះអាចទទួលបាននូវ អត្ថប្រយោជន៏ជាច្រើនដូចជា ការផ្តល់ជូនពិសេសពី iOne ផ្ទាល់ ការបញ្ចុះតំលៃពីដៃគូរសហការ និង ឧិកាស ក្នុងការចូលរួមក្នុងកម្មវិធីផ្សេងៗដែលនិងរៀបចំឡើងពី iOne។​


យោង​តាម កញ្ញា ឈំុ សុភារ៉ា បុគ្គលិក​តំណាង​ពីក្រុមហ៊ុន iOne បាន​អោយ​ដឹងថា រាល់​អតិថិជន​ដែល​ជាវ​ផលិត​ផល​ពី iOne មានតំលៃ​ចាប់ពី ៣០០ ដុល្លា ឡើង​ទៅ ក្រុមហ៊ុន​និង​ផ្តល់​ជូននូវ ប័ណ្ណ​សមាជិក​មួយ​ភ្លាមៗ​ដែល ប័ណ្ណ​សមាជិក​នេះ អតិថិជន អាចរី​ករាយ​ជាមួយ​ប្រូមូសិន​ពិសេស​ដែល​ផ្តល់​ជូន​ពី iOne ជា​រៀង​រាល់ខែ។ កញ្ញា​បាន​បន្ថែមទៀត​ថា សំរាប់​អតិថិជន​ដែល​មាន​ប័ណ្ណស​មាជិក iOne Card ឬ ប័ណ្ណឥណ​ទាន iOne Visa Card រួម​និង វិក័យ​ប័ត្រ​ដែល​បាន​ជាវ ផលិត​ផល​ពី iOne ចាប់​ពី ៣០០ ដុល្លាឡើង​ទៅក្នុង​កំឡុង​ពេល​រាប់​ចាប់ពីថ្ងៃទី ០៥ ខែ វិច្ឆិ​កា ឆ្នាំ ២០១៦ ដល់​ថ្ងៃ ទី ០៥ ខែកុម្ភះ ឆ្នាំ ២០១៧ អតិ​ថិជន​អាច​ធ្វើការ​ប្តូរយក​ទំនិញ​ពី iOne ក្នុង​តំលៃ ពិសេស​ដែល​មិន​ធ្លាប់​មានពីមុន​ មកក្នុង​នោះ​មាន​ដូច​ជា iPhone SE តំលៃ ធម្មតា ៣៩៩ ដុល្លា មកសល់​ត្រឹមតែ ២៥៩ ដុល្លា ម៉ាសីុន​ព្រីន Canon Pixma តំលៃ​ធម្មតា ៥២ ដុល្លា មក​សល់​ត្រឹម​តែ ៩ ដុល្លា តែប៉ុណ្ណោះ ដោយ​គ្រាន់​តែ​បង្ហាញ​នូវប័ណ្ណ​ឥណទាន iOne Visa Card និង វិក័យប័ត្រ​ដែលចេញពី iOne គ្រប់សា​ខា​ទាំងអស់ ។ ក្រៅពីនេះ​យើងមាន ផលិតផល​ជាច្រើនទៀត​សរុ​បចំ​នួន ១២មុខ ផ្សេងគ្នា សំរាប់​លើកទឹកចិត្ត ដល់អតិថិជន​ដែលជា​សមាជិក​របស់ iOne ទាំងអស់​ដើម្បី​អបអរក្នុង​ឧិកាស​ឆ្នាំថ្មី ខាង​មុខ​នេះ ហើយកម្មវិ​ធីប្តូរ​នេះ នឹង បញ្ចប់ទៅ​នៅថ្ងៃទី ០៥ ខែកុម្ភះ ឆ្នាំ ២០១៧ ។


កញ្ញា​បាន​បន្តថាប័ណ្ណ​ឥណទាន iOne Visa Card គឺជា​សេវាកម្ម​ថ្មីមួយ​ពី iOne ដែល​អតិថិជន​អាចស្នើសំុ​បាន​ទៅតាម​ប្រភេទ​នៃប័ណ្ណដែល​មាន​ដូចជា Visa Classic, Visa Gold និង Visa Platinum។ ហើយ​ប័ណ្ណឥណទាន​នេះ គឺជា​កិច្ចសហ​ប្រត្តិបត្តិការ រវាង iOne និង ធនាគារ​សហពាណិជ្ជ ក.អ (UCB)។ សំរាប់​ប័ណ្ណ​សមាជិក​នេះ​អតិថិជន​មិនត្រឹម​តែ​ទទួល​បាន​នូវអត្ថ​ប្រយោជន៍ពី iOne ផ្ទាល់នោះទេ ប៉ុន្តែអតិថិជន​អាច​ប្រើប្រាស់ប័ណ្ណសមាជិកនេះ​ដើម្បីទទួល​បាន​ការ បញ្ចុះតំលៃពីក្រុមហ៊ុន និង ហាងដែល​ជាដៃគូ​រ​សហការ សរុបជាង ៦០ កន្លែង ដែល​ក្នុងនោះ​មាន​ហាងល្បីៗ ភោជនីយដ្ឋាន និង មជ្ឈមណ្ឌល​កំសាន្ត ផ្សេងៗ ជាច្រើន​ទៀត។លក្ខណះ​ពិសេស​ដែលលើស​ពីប័ណ្ណឥណទាន​ដទៃទៀត ប័ណ្ណទាន iOne Visa Card អតិថិជន​អាចប្រើប្រាស់​យ៉ាងទូលំទូលាយ​ក្នុងការ​ទូរទាត់​ការ​ចំនាយ ​ជាមួយ​​ទីកន្លែង​ដែលទទួល​ការទូទាត់​តាម​រយះ Visa Card ទូទាំង​ពិភព​លោក ជាពិសេស អតិថិជន​អាចធ្វើកា​រ​បង់រំលស់ផលិតផល​ពី iOne បានភ្លាមៗ​ក្នុង អត្រាការ​ប្រាក់ទាបបំផុត ដែល​អុនម័ត​ដោយ​ធនាគារ​សហពាណិជ្ជ ក.អ (UCB) ដែល​ទាំងនេះគឺជាមុខ​ងារ​ដ៏អស្ចារ្យ របស់ប័ណ្ណ​ឥណទាន iOne Visa Card។



ការលើកឡើងបន្ថែម​ទៀត​ថា​ប័ណ្ណសមាជិក iOne Card និង ប័ណ្ណឥណទាន iOne Visa Card អតិថិជន​អាច​រីករាយ​ជាមួយការ​បញ្ចុះតំលៃរ​ហូតដល់ ២០% ពី Kids City, ២០% ពីក្លិបកំសាន្ត Epic, អ័ររ៉ា ស្ប៉ា ជាដើម។ ក្រៅពីនេះ​ទៅទៀត​នៅថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៦ ខាងមុខ​នេះ អ្នកដែល​មានប័ណ្ណ​សមាជិក iOne និងទទួល​បាន​ការ​លេង Bowling មួយ​ហ្គេមដោ​យ​ឥតគិត​ថ្លៃពី Blu-O ដែ​លមានទីតាំង​នៅផ្សារ​ទំនើប​អីុអន។



កញ្ញា សុភារ៉ា បានសំណូមពរ​ដល់​អតិថិជនរបស់ iOne ទាំងអស់រួស​រាន់ធ្វើកា​រ​ស្នើរ សុំប័ណ្ណឥណ​ទាន iOne Visa Card នៅ មជ្ឈមណ្ឌល​សេវាកម្ម iOne ឬ iOne សាខា​ខេត្តសៀមរាប ដើម្បីទទួល​បាននូវ​អត្ថប្រយោជន៏​ទាំងអស់​នេះ។ អតិថិជន ដែល​មានអាយុ​ចាប់ពី ១៨ឆ្នាំឡើងទៅ ហើយ​មាន ប្រាក់​ចំណូល​ប្រចាំខែចាប់ពី ៣០០ ដុល្លា​ឡើង​ទៅ​គឺសុទ្ធអាច​ធ្វើការ​ស្នើរសុំ​បាន​។ ប័ណ្ណឥណទាន iOne Visa Card គឺជា​ប័ណ្ណដែល​ផ្តល់ជូន​ឥណទាន​ពេញលេញ ដែល​មិន​តំរូវអោយ​មាន​តំកល់ ប្រាក់នៅក្នុង​ធនាគារឡើយ។ សំរាប់ពត័មានលំអិតលោក​អ្នកអាច​ចូលទៅ​កាន់ http://ione2u.com/visacard/



By: Nichhai
Radio CoolFm 100.7

Related News

Comment..