ក្រុមហ៊ុន SKEYE ផលិតដ្រូនតូចបំផុតមិនធ្លាប់មាន

Comment (s) / 06-Dec-2016បច្ចេកវិទ្យា​​



ជាទូទៅ​គេ​តែងតេធ្លាប់​ឃើញ​ដ្រូន មាន​រូបរាង​ធំល្មម​ បើប្រៀបទៅនិងប្រភេទ​យន្តហោះ​សម្រាប់​ក្មេង​លេង សម្រាប់បញ្ជា​នៅ​លើ​ផ្ទៃ​លំហរ ដើម្បីផ្តិត​យក​រូបភាព​ទៅ​តាម​ចំណង់​ចំណូល​​ចិត្តអ្នក​​ប្រើប្រាស់​​។ ឥឡូវនេះ​ក្រុមហ៊ុន SKEYE បាន​នាំបច្ចេក​វិទ្យាថ្មី​មួយ​ទៀត​ និងចុងក្រោយ​បំផុត គឺដ្រូ​នមាន​រូបរាង​តូច​ល្អិត​ទម្ងន់​ត្រឹម​តែ១១​ក្រាម​ប៉ុណ្ណោះ​  ដែលមាន​ឈ្មោះ​ថា SKEYE Nano 2​។ 


ដ្រូន​ដែល​រូបរាង​ដ៏​សែនតូច​ល្អិត​នេះ មាន​ទំហំត្រឹម​តែ៤សង់​ទីម៉ែត្រ និងមាន​កម្ពស់២.២សង់ទី​ម៉ែត្រប៉ុណ្ណោះ សមត្ថភាព​របស់​វា​អាច​ធ្វើការ​ហោះ​ហើរ​ ដោយគ្មាន​កំណត់​នាទី​ឡើយ តែ​វា​ត្រូវកា​រ​បញ្ចូលថាមពល​ថ្មតាមរ​យៈខ្សែ USB ហើយ​​តភ្ជាប់ជាមួយ​និង ប្រភេទ​ទូរស័ព្ទ​ស្មាត​ហ្វូន I Phone វាមាន​ប្រព័ន្ធ​គ្រប់គ្រង​ការ​ហោះ​ហើរ​របស់វា មាន​ចំនួន ៦​អក័្ស ហើយ​ការ​បម្លាស់​ទីមាន​លំនឹង​ល្អ ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រា​ស់ក្នុង​កា​របញ្ជា​គ្រប់សកម្មភាព​បត់​បែន​។ ហើយ​វាក៏មាន​សមត្ថភាព​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ជា​រូបភាព និង​វិដេអូមក​កាន់​ទូរស័ព្ទ តាម​ប្រព័ន្ធ​Wifiបាន​ទៀត​ផង។



By: Nichhai
Radio CoolFm 100.7

Related News

Comment..