ហេតុអ្វី​បាន​ជា​ចាំ​បាច់​មាន​របស់​តូច​មួយ​នេះ​ក្នុង​ប្រអប់​ភីហ្សា​របស់​អ្នក?​

Comment (s) / 14-Dec-2016កីឡា​និងសុខភាព


ហេតុអ្វី​បាន​ជា​នៅ​ក្នុង​ភីហ្សា​ដែល​អ្នក​កុម៉្មង់​មក​បរិភោគ​តែង​មា​នរបស់​តូច​មួយ​នេះ​មក​ជាប់​ជាមួយ​?​ តើ​វា​មានប្រយោជន៍​អ្វី​?​ ហើយ​គេ​ហៅ​វា​ថា​អ្វី​ដែ​រ?​

 

កុំ​យល់​ច្រឡំ​ណា​! ​ត្បិត​តែ​វា​មាន​រាង​តូច​ដូច​ជា​កូ​នតុ​ ប៉ុន្តែ​វា​មិនមែន​ជា​បាយឡុក​បាយឡ​សម្រាប់​កូន​ក្មេង​លេងនោះទេ​ ។ វា​មាន​ឈ្មោះ​ថា​៖​ “Pizza ​Saver​” ត្រូវ​បាន​ច្នៃ​ឡើង​ក្នុង​ឆ្នាំ​១៩៨៣​ដែ​លតួនាទី​របស់​វា​គឺប្រើ​ដើម្បី​ទប់​ភីហ្សា​កុំ​ឱ្យរ​អិល​ ឬ​ញែក​ដាច់​ចេញ​ពី​គ្នា​ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​គេ​ហៅ​វា​ក្នុង​ឈ្មោះ​ផ្សេងៗ​ទៀតដែរ​ដូចជា​៖ ​កូន​តុ​ភីហ្សា​,គ្រោង​ឆ្អឹង​តង់​, ឬ​មុំ​ចង្ក្រាន​ជាដើម​ ។​

 

ដ្បិត​តែ​មើល​ទៅ​របស់នេះ​ហាក់​បីដូច​ជា​កំប្លែង​បន្តិច​មែន​ ប៉ុន្តែ​វា​មា​នប្រយោជន៍​ម្យ៉ាង​ដែរ​នៅ​ក្នុង​ប្រអប់​ភីហ្សា​របស់​អ្នក​ ព្រោះ​វា​អាច​ជួយ​ទប់​ភីហ្សា​មិន​ឱ្យ​មាន​ភាព​រអិល​ ឬ​របូត​ញែក​ចេញ​ពី​គ្នា​ដែ​លនាំ​ឱ្យ​រប៉ាត់​រប៉ាយ​ក្នុង​កាលៈទេសៈ​ណាមួ​យជាពិសេស​គឺ​នៅ​ក្នុង​ពេល​កំពុង​ដឹកជ​ញ្ជូន​តា​មផ្លូវ​ ៕​



 



Loading...

ឈូកស
BI

Related News

Comment..