សហព័ន្ធកីឡាប្រដាល់កម្ពុជា នឹងជួបស្តេចប្រដាល់ Manny Pacquiaoនៅព្រឹកនេះ

Comment (s) / 14-Dec-2016កីឡា​និងសុខភាព


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​ជាប្រធានNOCC នឹងដឹក​នាំមន្ត្រីសហព័ន្ធកីឡា​ប្រដាល់កម្ពុជា រួមទាំង​កីឡាក​រប្រមាណ២០នាក់ ដើម្បី​ជួបស្វាគមន៍សំណេះ​សំណាលជា​មួយស្តេចប្រដាល់​របស់ប្រទេសហ្វីលីពីន Manny Pacquiao នៅព្រឹកនេះ ក្នុងសណ្ឋាន​គារសូហ្វីតែល រាជធានីភ្នំ​ពេញ។


ជំនួបរវាង​កីឡាក​រលំដាប់ពិភព​លោករូបនេះ ជាមួយស​ហព័ន្ធកីឡា​ប្រដាល់កម្ពុជា គឺផ្តោត​សំខាន់ទៅលើវិស័យ​ប្រដាល់កម្ពុជា ជាពិសេស​កីឡាប្រដាល់​ក្បាច់​គុនបុរាណខ្មែរ និងកីឡា​ប្រដាល់​សាកលកម្ពុជា ពីព្រោះ​កីឡាករ​ប្រដាល់ Manny Pacquiao មាន​បទពិសោធន៍ខ្ពស់ ក្នុង​​វ៉ៃយកជ័យជំនះ​លើឆាកអន្តរជាតិ និង​មានគេ​ទទួលស្គាល់​ពេញ​ពិភពលោក ។ ក្នុងជំនួបអ្នក​ប្រដាល់​អន្តរជាតិ​រូបនេះ កណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា នឹងស្នើសុំ​កីឡាករ Manny Pacquiao មក​ទស្សនកិច្ច​នៅកម្ពុជាម្តង​ទៀត ដើម្បីបន្ត​ចែកបទពិសោធន៍​ល្អៗ និងបច្ចេកទេស​ប្រដាល់ដល់​កីឡាករកម្ពុជា​ឲ្យកាន់តែ​ល្អ​ប្រសើរថែមទៀត។


គួររំលឹកថា Manny Pacquiao បានធ្វើដំណើរ​មកដល់​កម្ពុជាជា​មួយលោកប្រធានាធិប​តីហ្វីលីពីន រ៉ូឌ្រីកូ ឌូតឺតេ កាល​ពីល្ងាច​ថ្ងៃទី១៣ ខែធ្នូនេះ ដែលត្រូវទស្សនកិច្ចក្នុង​រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦នេះ៕


Loading...

By: Nichhai
Radio CoolFm 100.7

Related News

Comment..