ការ​បញ្ចេញ​ទឹកកាម​២១ដង​/ខែ​ជួយ​កាត់​បន្ថយ​ការ​កើត​ជម្ងឺ​មហា​រីក​ក្រពេញ​ប្រូស្តាត​

Comment (s) / 15-Dec-2016កីឡា​និងសុខភាព


បើ​ត្រឹម​ស្ដាប់​ពី​ដំបូង​វាហាក់​បី​ដូច​ជា​រឿង​លេង​សើចៗយ៉ាងម៉េច​ទេ​ ហើយ​អ្នក​ប្រហែល​ជា​គិត​ក្នុងចិត្ត ​ឬ​លាន់​មា​ត់និយាយ​ថា​៖ ​វា​មិន​ដែល​ឯណា​ទាល់​តែ​បញ្ចេញ​ទឹកកាម​២១ដង​រាល់​ខែ​ទើប​អាច​កាត់​បន្ថយ​ជម្ងឺ​មហា​រីក​បាន​នោះ​ទេ!​ មិនជឿ!​។ ទោះជឿ ​ឬ​មិនជឿ​ ដោយ​សារ​តែ​ក្នុង​យុគ​សម័យ​បច្ចុប្បន្ន​នេះ ​ការ​វិវត្តន៍​ទៅ​យ៉ាង​លឿន​នៃ​មេរោគ​បង្ក​ជម្ងឺ​ដ៏​កាច​សាហាវ​ជា​ច្រើន​បាន​ និង​កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​សុខភាពរ​បស់​មនុស្ស​ជាតិ​នៅ​ជុំវិញ​ពិភព​លោក ​ដែល​ការណ៍​នេះ​បាន​នាំ​ឱ្យ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​សុខា​ភិបាល​មួយ​ក្រុម​រក​ឃើញ​ថា​៖ ​ការ​បញ្ចេញ​ទឹកកាម​ (របស់បុរស)​ ចាប់​ពី​ខ្ទង់​អាយុ​២១-២៩ឆ្នាំ​ ឱ្យ​បាន​ប្រមាណ​២១​ដង​ក្នុង​មួយ​ខែ​ អាច​ជួយ​កាត់​បន្ថយ​ការ​កើត​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្តាត​បាន​ដល់​ទៅ​១៩% ​បើ​ធៀប​ទៅ​នឹង​បណ្ដា​បុរស​ដែល​បញ្ចេញ​ទឹកកាម​ត្រឹមតែ​៤-៧​ដង​ក្នុង​មួយខែ​ ។​

 

តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​៖ ​បុរស​ដែល​មាន​អាយុ​ចាប់ពី​៤០​-៤៩​ឆ្នាំ ​គឺ​មាន​ភាព​សកម្ម​ស្វិតស្វាញ​ជាង​ក្នុង​បណ្ដា​វ័យ​ណាៗ​ទាំងអស់​ក្នុង​ការ​ចង់​បញ្ចេញ​ទឹក​កាម ​។ ​មូលហេតុ​ដែល​បុរស​ត្រូវ​ការ​បញ្ចេញ​ទឹកកាម​ឱ្យ​បាន​ញឹកញាប់​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដល់​អាយុជីវិត​ដែល​បណ្ដាល​មក​ពីការ​កើត​ជម្ងឺម​ហារីក​ក្រពេញ​ប្រូស្តាត​នោះ ​ព្រោះ​បើ​កាលណា​ក្រពេញ​ប្រូស្តាត​ដែល​ប្រៀបបីដូច​ជា​ឃ្លាំ​ងស្តុក​ប្រេងឆា​ដែល​ត្រូវ​បាន​ផលិត​ឡើង​ជារៀងរាល់​ថ្ងៃ​ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​មិនត្រូវ​បាននាំ​ចេញ​ទៅ​បោះ​តាម​ដេប៉ូ​ឱ្យអស់ពីឃ្លាំង​ទេ​ នោះ​ប្រេង​ឆា​ធម្មជាតិ​ទាំងនោះ​នឹង​ត្រូ​វចុះថម​ថយ​គុណភាព​ ឬ​អាច​ហួស​កាល​បរិច្ឆេទ ​ដែល​ជា​ហេតុ​នាំ​ឱ្យ​ឃ្លាំង​ទាំង​មូល​ពោរពេញ​ទៅ​ដោយ​ប្រេងឆា​គ្មាន​គុណ​ភាព ​និង​ងាយ​កើត​បាក​តេរី និង​ឆ្លងរោគ ​។​ ដូច្នេះ​ហើយ​ទើប​បុរសៗ​គួរ​ឧស្សាហ៍​លាង​ឃ្លាំង​ឱ្យ​បាន​២១​ដង​ក្នុង​មួយខែ ​ដើម្បី​កាត់​បន្ថយ​ការ​កើតជម្ងឺមហារីក​ក្រពេញប្រូស្តាត​ នេះ​បើ​យោងតាម​ដំបូន្មាន​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សុខភាព​បុរស​ ៕​




Loading...

ឈូកស
ScienceNature

Related News

Comment..