របៀប​ធ្វើ ​បង្គារ​បំពង​

Comment (s) / 19-Dec-2016កីឡា​និងសុខភាព


គ្រឿង​ផ្សំ​៖​

_​ បង្គារ​១៥​(​ បក​សម្បក​ យក​ក្បាល​ចេញ​ឱ្យស្អាត​) ​

_ ​អំបិល​ ពីរ​ស្លាប​ព្រាកាហ្វេ​ 

_ ​ម្រេច​ ពីរ​ស្លាប​ព្រាកាហ្វេ​

_ ​ដំឡូង​បារាំង​ បីដុំ​(​ តូចល្មម​)​

_ ​ប៊័រ​មួយស្លាប​ព្រាបាយ​

_​ ពង​មាន់​បីគ្រាប់​

_​​ ម្សោម្ទេស​ ពីរ​ស្លាប​ព្រា​

_​ ម្សៅស៊ុប​ ពីរស្លាប​ព្រាកាហ្វេ​

_​ ម្សៅមី​

_​ ​កំទេច​នំប៉័ង​

_ ​ប្រេងឆា​

របៀប​ធ្វើ៖ ​

_​ បង្គារ​ធ្វើឱ្យស្អាត​ រួចយក​មកប្រឡាក់​ជាមួយ​អំបិល​បន្តិច​ និងលាយ​ម្រេច​ម៉ត់​បន្តិច ​ច្របល់​ឱ្យសព្វ​។​

_ ​យក​ដំឡូង​ទៅស្ងោរ​ឱ្យឆ្អិន​ រួច​ច្របាច់​ឱ្យម៉ត់​ សឹម​ដាក់​ពងមាន់ ​ផ្នែក​ក្រហម​មួយគ្រាប់​ និង​ប៊័រដោយ​ច្របល់​ចូលគ្នា​ឱ្យសព្វល្អ​។​

_ ​បន្ទាប់​មក​ដាក់​អំបិល​ ម្រេច ​ម្សៅម្ទេស​ និង​ម្សៅ​ស៊ុប​ចូល​​ច្របល់​ឱ្យសព្វ​ល្អ។​​

_ ​យក​ពង​មាន់​ពីរគ្រាប់​ គោះ​ដាក់ចាន​មួយ​ រួច​កូរ​ឱ្យ​រលាយ​សាច់។​ 

_ ​យក​បង្គារ​មកបិត​ ជាមួយ​ដំឡូង​ឱ្យជិត​ (​ទុក​កន្ទុយ​ចេញក្រៅ ​មើលទៅ​ឃើញ​ស្អាត​)​ រួចយក​ទៅ​ប្រឡាក់​ជាមួយ​ម្សៅមី​ឱ្យសព្វ ​សឹម ​យក​ទៅ​ជ្រលក់​ក្នុង​ទឹក​ពងមាន់ ​រួចយក​ទៅប្រឡាក់​ជាមួយ​ម្ទេស​នំប៉័ង​ និងយក​ទៅ​ដាក់​បំពង​ក្នុងខ្ទះ​ ប្រេង​ឆា​ដែល​កំពុង​តែក្តៅ​ជាការ​ស្រេចតែ​ ម្តង​៕​



អត្ថបទឡើងវិញដោយ៖ កញ្ញា
ប្រភព៖ មុខម្ហូបប្រចាំថ្ងៃ

Related News

Comment..