ចេក​កាន់តែ​ជោ​ កាន់តែ​មានប្រយោជន៍​ សម្រាប់​សុខភាព​មនុស្ស​

Comment (s) / 21-Dec-2016កីឡា​និងសុខភាព


ចេកជា​ប្រភេទ​ផ្លែ​ឈើម្យ៉ាង​ ដែល​ផ្តល់​ទៅដល់​សុខភាព​មនុស្ស​ យ៉ាងណា​ក៏ដោយ​មនុស្ស​មួយចំនួន​គ្រាន់តែ​ទទួលទាន​ចេក​ ដើម្បីឱ្យ​ឆ្អែតតែ​ប៉ុណ្ណោះ​ តែមិន​ដឹងពី​គុណប្រយោជន៍​របស់វា ​ខាងក្រោម​នេះ ​ជាគុណ​ប្រយោជន៍​ដែល​ផ្តល់ពី​ផ្លែចេក៖​

១.​ ប្រឆាំង​ទៅនឹង​មហារីក​៖​ អ្នក​សិក្សា​ស្រាវជ្រាវ​ជាច្រើន ​បាន​រកឃើញ​ ចំណុច​ខ្មៅៗ ​ដែល​ជាំនូវ​សំបក​ចេក ​គឺវា​ផ្ទុកនូវ​កោសិកា​  Tumor​ Necrosi​s​ Factor​(​ T​N​F​)​ ដែលវា​បំផ្លាញ​ទៅដល់​កោសិកា​មហារីក ​ជួយការពារ​មិនឱ្យ​កើតនូវ​ជម្ងឺមហារីក​។​

២.​ ធ្វើឱ្យ​ប្រសើរ​ឡើង​នូវការ​ឆ្អល់ចុង​ដង្ហើម​៖ ​ចេកគឺ​ជាប្រភេទ​ផ្លែឈើ​ធម្មជាតិ ​ដែលវា​អាច​បន្សាប​​នូវជាតិ​អាស៊ីត ​ជាឩបសគ្គ​នូវក្នុង​ការរំលាយ​អាហារ​ ឩស្សាហ៍​ទទួលទាន​ចេក​ធ្វើឱ្យ​ការរំលាយ​អាហារ​របស់អ្នក​បានល្អ​។​

៣​.​ សម្ពាធ​ឈាម​អ្នកដើរ​ស្រួល៖​ ដើម្បី​ថែរក្សា​សម្ពាធ​ឈាម​របស់អ្នក ​អ្នកត្រូវ​តែមាន​កម្រិត​ជាតិ​ប៉ូតាស្យូម​នៅក្នុង​ឈាម​សមល្មម​ ដែល​អាច​ផ្គត់ផ្គង់​ ទៅកាន់​រាងកាយ​របស់អ្នក​ ជាតិអុចៗ​ខ្មៅដែល​ជាប់​នូវ​សម្បក​ចេកទាំងអស់​នឹងហើយ​ ដែលវា​សម្បូរ​ទៅដោយ​ជាតិប៉ូតាស្យូម​ ហើយរុញ​ច្រាន​ជាតិសូល្យូម​ (ឬអំបិល)​ឱ្យធ្លាក់​មក​កម្រិត​ទាប។​

4. ​នឹង​ធ្វើឱ្យ​អារម្មណ៍​ដែល​ទ​ទួល​រងសម្ពាធ​ធ្លាក់ចុះ​៖ ​ដោយសារ​តែក្នុង​ផ្លែចេក​វាផ្ទុក​នូវ​ជាតិប្រូតេអ៊ីន ​ដែលមាន​ក្នុង​របប​អាហារ​​ នោះគឺ​ប្រភេទ​អាមីណូអាស៊ីត​។ ​រាងកាយ ​របស់អ្នក​ ត្រូវការ​ជាចំាបាច់​នូវ​អាមីណូអាស៊ីត​ ដែលនឹង​ធ្វើឱ្យ​ខួរក្បាល​របស់អ្នក​មិន​ស្មុគស្មាញ​(complex)​។ ​ដូច្នេះ​ហើយ ​ចេក​ជួយ​អ្នក​ធ្វើឱ្យ​មានអារម្មណ៍​ស្ងប់​ ជាពិសេស​ធ្វើ​ឱ្យអ្នក​គេង​លក់ស្រួល​ផងដែរ​។​

៥​. ​ដំណើរ​កាត់​បន្ថយ​នូវការ​ទល់លាមក៖ ​តាម​ការ​ពិតទៅ​គឺថា​ ចេក​អាច​ជួយ ​កាត់​បន្ថយ​នូវ​ការទល់លាមក​ បានយ៉ាង​មានប្រសិទ្ធិភាព​។ ​ដោយសារ​តែចេក​វាផ្ទុក​​​​​នូវជាតិ​សរសៃ​ វាជួយ​សម្រួល​ទៅដល់​ពោះវៀនធំ​ ឱ្យដំណើរ​ការបានល្អ​។ ​

៦.​ ជួយឱ្យ​អ្នកមាន​កម្លាំង៖​ ចេក​មាន​ជាតិស្ករខ្ពស់​ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នក​មានថាមពល​។​ ជាតិ​ប៉ូតាស្យូម​ដែល​មាន​នូវ​ក្នុងផ្លែចេក​ ជួយ​ការពារ​សាច់ដុំ​មិនឱ្យ​ឈឺចុកចាប់​។​



អត្ថបទដោយ៖ កញ្ញា
ប្រភព៖ Health

Related News

Comment..