បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាង​ កន្លះ​លាន​នាក់​

Comment (s) / 26-Dec-2016កីឡា​និងសុខភាព


ពិធី​បុណ្យ​សមុទ្រ​រយៈ​ពេល​៣​ថ្ងៃ​ប្រចាំ​ឆ្នាំ​២០១៦​ ដែល​ទើប​បាន​បញ្ចប់​កាល​ពី​ម្សិលមិញ​ គឺ​មាន​ភ្ញៀវ​ទេស​ចរណ៍ជាតិ​ និង​អន្តរ​ជាតិ​ចូល​រួម​មានរ​ហូត​ទៅ​ដល់​ជាង​កន្លះ​លាន​នាក់​ឯណោះ​។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​ក្រោយ​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​របស់​គណៈ​កម្មា​ធិការ​អន្តរ​ក្រសួង​រៀប​ចំ​បុណ្យ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​បិទ​បញ្ចប់​ពិធី​ម្សិល​មិញ​នេះ​។​

ក្នុង​ព្រឹត្តិការណ៍​ពិធី​បុណ្យ​សមុទ្រ​ ដែល​បាន​ប្រារព្វ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី២៣-២៤-២៥​ធ្នូ​ម្សិលមិញ​ គឺ​ទទួល​បាន​ជោគជ័យ​យ៉ាង​រលូន​ ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​។​ គណៈ​កម្មាធិការ​អន្តរ​ក្រសួង​រៀប​ចំ​បុណ្យ​ បាន​លើក​ឡើង​ពីរ​ការ​រៀប​ចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​របស់​អាជ្ញាធរ​ លើ​សន្តិសុខ ​សណ្តាប់​ធ្នាប់​ ដោយ​មាន​ការ​ចាត់ចែង​កំលាំង​ការពារ​រាប់​ពាន់នាក់ ​ដើម្បី​ធានា​សុវត្តិភាព​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ​ដែល​បាន​អញ្ញើញ​ចូល​រួមយ៉ាង​ច្រើន​កុះ​ករ​រហូត​ដល់​ទៅ​ជាង​កន្លះ​លាន​នាក់​។​

សូម​បញ្ចាក់ថា​ នេះ​ជា​លើក​ទី៥​ហើយ​ដែល​កម្ពុជា​បាន​រៀប​ចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ប្រចាំ​ឆ្នាំ​ ដែល​បាន​បង្កើត​ភាព​សប្បាយ​រីករាយ​ ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ផង​ និង​បង្កើន​ប្រាក់​ចំណូល​ដល់​សេដ្ឋ​កិច្ច​ជាតិ​ផង​៕​




nichhai
cool fm 100.7

Related News

Comment..