ហេតុអី្វ​ ភាព​ស៊ីចស៊ី​របស់កញ្ញា​ ដេននី​ ក្វាន់ ​រងការ​រិះគន់​ច្រើនជាង​ កញ្ញាប៉ុបពី​?​

Comment (s) / 06-Jan-2017កម្សាន្តប្លែកៗ


តារា​ស៊ីចស៊ី​គ្រប់រដូ​វ កញ្ញា​ ដេននី ​ក្វាន់​ ដែល​តែងតែ​បង្ហាញ​ភាពស៊ីចស៊ី​លិចលើ​លិចក្រោម​ របស់ខ្លួន​ តាមរយៈ​រូបថត ​ក៏ដូចជា​វីដេអូក្លីប​ បង្ហោះ​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក​ជារើយៗ​ មិនខ្លាច​រអាល​ចំពោះ​ការរិះ​គន់​ពីសំណាក់​មហាជន​ ហើយក៏​ធ្លាប់​មានការ​អញ្ញើញ​ពីក្រសួងវប្បធម៌​ ធ្វើការ​អប់រំ​ម្តង​រួចមក​ហើយ​នាពេល​កន្លង​មកនោះ​ តើរូបរាង​​​ស៊ីចស៊ី​របស់​កញ្ញា​ដេននី ​ក្វាន់ ​មានភាព​ខុសគ្នា​ត្រង់ណា​រវាង​ ភាពស៊ីចស៊ី​របស់កញ្ញាប៉ុប​ ពី​ ទើប​មានការ​រិះគន់​មិន​ដូចគ្នា​? ​


កាលពី​យប់ថ្ងៃ​ទី០៥​ មករា​នេះ​ តារាង​រូបស្រស់​ដេននី ​ក្វាន់​ ហាក់បី​ដូចជា​មិនខ្វល់​សោះឡើយ​ ពីការ​រិះគន់​ ក៏ដូចជា​ការជេរ​ប្រមាថ​យ៉ាងកប់​ៗ​មាត់ពី​ប​ងប្អូន​ប្រិយមិត្ត​អ្នកនិយម​លេង​បណ្តាញ​សង្គម​ ព្រោះ​តារាស្រី​រូបនេះ​ បាន​ថតផ្សាយ​ផ្ទាល់​វីដេអូ​តាម​ហ្វេសប៊ុក ​បង្អួត​ដើមទ្រូង​ស្ទើរតែ​ទាំងអស់​ នៅក្នុង​កម្មវិធី​ជប់លាង​មួយនាពេលរាត្រី​ ដែលធ្វើ​ឲ្យប្រិយមិត្ត​មួយចំនួន​ជ្រួលច្រាល​ និងខ្លះ​ទៀត​កាន់បន្ត​រិះគន់​នូវភាព​គឃ្លើន​របស់កញ្ញា​ ដាក់​ក្រសួងវប្បធម៌​ និងទូរទស្ស​និកជន​។​


ងាកទៅ​មើល​កញ្ញាប៉ុប​ ពីវិញ ​ក៏មិន​ធម្មតា​ដែរ​ថត​សម្ញែង​កាយ​បង្ហាញ​ភាពស៊ីចស៊ី​មិនចាញ់​កញ្ញា​ ដេននី​ ក្វាន់ដែរ​ រូបភាព​ជាច្រើន​ប៉ុស្តិ៍ ​ក៏ត្រូវ​បាន​បណ្តែត​នៅតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដូចគ្នា​ផងដែរ ​ប៉ុន្តែ​គេសង្កេត​ឃើញថា​ រូបភាព​ស៊ីចស៊ី​របស់កញ្ញា​ដេននី​ ក្វាន់ ​មានការរិះគន់​ច្រើនជាង​កញ្ញាប៉ុប ពី ​ដែល​ការថត​រូបទាំងនោះ​ អាចនិយាយ​បានថា ​កញ្ញាប៉ុប ​ពី​ ស្ទើរតែ​មានភាព​អាក្រាត​ជាងកញ្ញា​ដេននី ​ក្វាន់ផង​។​


រូបរាង​ខាងក្រៅ​ពេញ​លក្ខណៈ​ជានារី​ភេទដូចគ្នា​ ថតស៊ីចស៊ី​ដូចគ្នា​ រូបសម្រស់​ស្រស់សោភា​ដូចគ្នា​ ប៉ុន្តែ​មាន​ការរិះគន់​មិនដូចគ្នា​។ ​តើមាន​ហេតុផល​អ្វី​ដែល​ធ្វើឲ្យ​មានភាព​ខុស​គ្នា?​ ចំលើយ​មួយព្រម​ៗ​គ្នា​ប្រាកដជា​ ផុសពី​ចិត្ត​របស់ប្រិយមិត្ត​គ្រប់គ្នា​ ថាមូល​ហេតុ​ដែលនាំឲ្យ​មហាជន​មិនមាន​ប្រតិកម្ម​ចំពោះកញ្ញាប៉ុប​ ពី ​គឺដោយសារ​កញ្ញា ​ប៉ុប ពី ​មានប្រិយ​មិត្ត​គេដឹ​ងស្ទើរតែ​គ្រប់គ្នា​ទៅហើយថា​ គាត់ជា​បុរសភេទទី៣ ​ដូច្នេះ​មហាជន​មិនសូវ​មានអារម្មណ៍​រិះគន់​ដូចនារី​ពិតប្រាកដ​នោះទេ ​បើទោះ​កញ្ញា​បានធ្វើការ​វះកាត់ ​ដែលវាស្ទើ​តែដូច​មនុស្សស្រី​១០០%​ហើយ​ក៏ដោយ៕​





Nichhai
Coolfm

Related News

Comment..