យប់នេះ ប្រគុំតន្ត្រីយក្សនៅកោះពេជ្យ ដើម្បីសាទរទិវាជ័យជំនះ៧មករាលើកទី៣៨

Comment (s) / 07-Jan-2017មនុស្សនិងសង្គម



ដើម្បី​អបអរសាទរខួប​លើកទី៣៧ នៃជ័យជំនះ៧​មករា​ឆ្នាំ១៩៧៩-២០១៧ នៅយប់​ថ្ងៃទី០៧​ មករានេះ​នៅទីក្រុង​កោះ​ពេជ្រ នឹងមាន​មហាព្រឹត្តិការ​ណ៍​ប្រគុំតន្ត្រី​ខ្នាត​យក្ស ដែល​មាន​ការចូល​រួម​ពី​តារា​ចម្រៀង​ល្បីៗ​ជាច្រើន​រូប​ប្រចាំ​ប្រទេស​កម្ពុជា។​


ព្រឹត្តិការណ៍​ដ៏សែន​រីករាយ​នៅ​កោះពេជ្រ​នេះ នឹង​មានការ​ប្រកួត កីឡាកង​យោធពល​ខេមរភូមិន្ទ រួមទាំង​ការតាំង​ពិព័រណ៍យោធា ពិព័រណ៍ពា​ណិជ្ជកម្ម របស់​ក្រុមហ៊ុន​នានា ដាក់​តាំង​ស្តង់លក់ និង​មានការ​ប្រគុំតន្រ្តី​ខ្នាតយក្ស ដែល​មាន​តារាល្បីៗ​ពេញ​និយមក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ចូលរួម​ផងដែរ។ លើស​ពីនេះ​ទៀត​គឺនឹង​មាន​ការសំដែង​បង្ហាញ​ទស្សនីយ​ភាព​ប្រវត្តិ​សាស្រ្ត ដូច​ជាក្បួន​សិក​របស់ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ ក្បាច់​គុន​បុរាណខ្មែរ និង​ក្បាច់​គុន​កងយោធ ពល​ខេមរភូមិន្ទ​ជាដើម។


សូមបញ្ជាក់ថា កម្មវិធី​ប្រកួត​កីឡាកង​យោធពល​ខេមរភូមិន្ទ​ឆ្នាំ២០១៧ ដើម្បី​អបអរសាទរខួបលើកទី៣៧ នៃ​ជ័យជំនះ៧មករានេះ គឺចាប់ផ្តើម​ចាប់ពីថ្ងៃទី០៦ រហូត​ដល់ថ្ងៃទី០៨​មករា ឆ្នាំ២០១៧៕




By: Nichhai
Radio CoolFm 100.7

Related News

Comment..