Comment (s) / 09-Jan-2017 | មនុស្សនិងសង្គម |
ស្របពេលដែលវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងមុខវិជ្ជាសិក្សាជាន់ទាបកំពុងរីកដុះដាលយ៉ាងខ្លាំងមកគ្របដណ្ដប់លើសតិសម្បជ្ជញ្ញៈរបស់សត្វលោកនាយុគសម័យកាលអកុលសនេះ ដែលសត្វលោកល្ងិតល្ងង់ភាគច្រើនតែងមានមោទនភាព និងនាំគ្នាហៅតៗគ្នាថានេះគឺជាសម័យជឿនលឿន រីកចម្រើន និងអភិវឌ្ឍន៍នោះ មនុស្សលោកស្ទើរតែ២.៨/៣កំពុងតែងប់ងល់វង្វេងលែងស្គាល់ហេតុផលត្រឹមត្រូវ ដោយសារមូលដ្ឋានគ្រឹះនៃអវិជ្ជា គឺអគតិ៤យ៉ាងមកហ៊ុំព័ទ្ធជិតឈឹងលើសំណុំព្រលឹងរបស់មនុស្ស ។ ប៉ុន្តែទោះជាយ៉ាងណា មុនពេលដែលព្រះបរមសាស្ដាឯកទ្រង់យាងចូលព្រះបរមនិព្វាន ទ្រង់បានត្រាស់សម្ដែងនូវជំនឿទាំង១០យ៉ាង ដែលសត្វលោកគប្បីមិនត្រូវជឿទាំងងងឹតងងុលសោះឡើយ ពោលគឺត្រូវតែប្រកបដោយបញ្ញា និងសតិឱ្យតាំងនៅជាប់ជានិច្ច ដើម្បីពិនិត្យពិច័យរាវរកសភាវៈក្នុងលោកទៅតាមហេតុ និងបច្ច័យរបស់វា ។
កាលាមសូត្រ, សូត្រនេះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ទេសនាដល់មហាបញ្ញាជនកាលាមគ្រាមកុំឱ្យជឿក្នុងរឿង ១០យ៉ាង ដូចខាងក្រោមនេះ ៖
១. កុំប្រកាន់ជឿអ្វី ដែលឮតៗគ្នា មិនមានហេតុផល ។
២. កុំប្រកាន់ជឿអ្វី ដែលគេនិយាយតៗគ្នាមិនមានដើមចុង ។
៣. កុំប្រកាន់ជឿអ្វី ដោយការភ្ញាក់ផ្អើល ។
៤. កុំប្រកាន់ជឿអ្វី ដោយមើលឃើញសមតាមគម្ពីររបស់ខ្លួន។
៥. កុំប្រកាន់ជឿអ្វី ដោយការនឹកដៅ ឬស្មានយក ។
៦. កុំប្រកាន់ជឿអ្វី ដោយអាងការគេ្នគ្នាន់ ឬកាត់តម្រូវ ។
៧. កុំប្រកាន់ជឿអ្វី ដោយអាងការត្រិះតិះតាមអាការៈ ។
៨. កុំប្រកាន់ជឿអ្វី ដោយអាងថាត្រូវនឹងទិដ្ឋិរបស់ខ្លួន ។
៩. កុំប្រកាន់ជឿថា អ្នកនេះជាអ្នកបា្រជ្ញគួរជឿតាម ។
១០. កុំប្រកាន់ជឿថា សមណជាគ្រូយើង ។
ដោយ៖ ឈូកស
Cool FM 100.7