តិចនិក​ ដែល​ម្ដាយ​ឪពុក​ត្រូវចេះ​រៀន​សន្សំ​លុយ​ពេល​មានកូន​

Comment (s) / 11-Jan-2017មនុស្សនិងសង្គម


បន្ទាប់ពី​ការចំណាយ​លើជីវិត​របស់​ខ្លួនឯង​ និងដៃ​គូជីវិត​ និងការ​ចំណាយ​បន្ទាប់​បន្សំ​ទៀតនោះ​ សម្ពាយ​មួយថ្មី​ទៀត​សម្រាប់​មាតាបិតា​ (​ជាពិសេស​គឺម្ដាយ​ឪពុក​ថ្មីថ្មោង​) ​គឺការ​ចំណាយ​ទៅលើ​ជីវភាព​រស់នៅ​របស់​កូនតាំង​ពីពេល​នៅក្នុង​ផ្ទៃ​រហូត​ដល់​ធំពេញវ័យ ​។​ ប៉ុន្តែ​នៅក្នុង​អំឡុង​ពេលដែល​កូនកំពុង​ស្ថិត​នៅក្នុង​បន្ទុក​របស់​មាតាបិតា​, ​មាតាបិតា​ត្រូវ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ ​លៃលក់​សន្សំប្រាក់​ និងចំណាយ​ទៅលើ​សម្ភារៈ​ទូទៅ​ឱ្យមាន​ប្រសិទ្ធភាព​ ។​ ខាង​ក្រោម​នេះ​គឺជា​តិច​និក​ដែល​ម្ដាយ​ឪពុក​គ្រប់ៗ​រូបគួរ​យល់ដឹង​ ដើម្បី​សន្សំ​សំចៃ​ប្រាក់​កាស​ក្នុង​ពេល​មាន​កូន​ក្នុង​ប​ន្ទុក​៖​


១.​ ត្រូវចេះ​បែងចែក​សម្លៀក​បំពាក់​របស់​កូន​ទៅតាម​ប្រភេទ​របស់​វាថា៖​ មួយណា​សម្រាប់​ពាក់​នៅផ្ទះ​ និង​ប្រភេទ​ណាមួយ​សម្រាប់​ពាក់​ចេញក្រៅ​ (​ចៀសវាង​ឱ្យកូន​ស្លៀក​ពាក់​ច្រឡូក​ច្រឡំ ​ដែលនាំ​ឱ្យមាន​ការចំណាយ​បន្ថែម​ទៀត​) ​។​


២​. ត្រូវចេះ​បែងចែក​ការចំណាយ​សម្រាប់​គោលដៅ​ចម្បង​ៗ​របស់​ខ្លួនឱ្យ​បាន​ត្រឹមត្រូវ ​។​


៣.​ គួរចេះ​ចម្អិន​ម្ហូប​អាហារ​នៅផ្ទះ​ ជាជាង​នាំគ្នា​ទៅញាំ​ខាង​ក្រៅ​ញឹកញាប់​ ព្រោះ​បើអ្នក​ចម្អិន​ម្ហូប​អាហារ​នៅផ្ទះ ​អ្នក​នឹង​អាច​សន្សំ​សំចៃ​ថវិកា​បានច្រើន​ និង​មិននាំ​ឱ្យមាន​បញ្ហាសុខភាព​ផងដែរ​ ។​


៤​. ដាំបន្លែ​ និងផ្លែ​ឈើ​ក្នុង​បរិវេណ​ដីផ្ទះ​របស់អ្នក​ ។​


៥.​ ប្រើប្រាស់​យានជំនិះ​សាធារណៈ​ ឬជិះកង់​ខ្លះទៅ​បើអាច​ ព្រោះ​ដើម្បី​សុខុមាលភាព​របស់អ្នកផង​ និងកូនៗ​របស់អ្នក​ផង​ ។​ (ក្មេងៗ​ក៏យើង​អាច​ដាក់​គ្នា​ឱ្យជិះ​លើកង់​ជាមួយ​យើង​បានដែរ​ បើអ្នក​ឆ្លាត​)​ ។​


៦.​ សួរខ្លួន​ឯងថា​៖ ​តើរបស់​លេង​សម្រាប់​ក្មេងៗ​ពិតជា​ចាំបាច់​ត្រូវទិញ​ណាស់​មែន​ដែរឬទេ​? ​កុំតាម​តែចិត្ត​របស់ក្មេង​ពេកពេល​ខ្លះ​ ។​ ទិញ​ ឬមិន​ទិញគឺ​អាស្រ័យ​លើខ្លួន​អ្នកទេ​ ។ ​មានក្មេងៗ​ច្រើន​ណាស់ ​ដែលធំ​ដឹងក្ដី​ដោយ​ស្គាល់​ឧបករណ៍​ក្មេងលេង​តិចតួច​បំផុត​ ប៉ុន្តែ​នៅពេល​ដែលពួក​គេធំ​ដឹងក្ដី​ គឺពួក​គេពូកែ​ជាងក្មេងៗ​ដែល​សម្បូណ៌​សម្ភារៈ​ក្មេង​លេងកាល​ពី​នៅ​ក្មេងទៅទៀត​ ។​


៧. ​កុំទិញ​សម្លៀក​បំពាក់​ថ្លៃៗ​ពេក​សម្រាប់​កូន​តូច​របស់អ្នក​ ព្រោះគ្នា​នៅបន្តច​ម្រើន​វ័យ​ធំឡើងៗ​ទៀត​ដែលនាំ​ឱ្យសម្លៀក​បំពាក់​ទាំងអស់​នោះស្លៀក​ ឬពាក់​មិនត្រូវ ​។ ​បើអាចទេ​ ទិញ​ប្រភេទណា​តម្លៃល្មមៗ​ទៅបានហើយ ​បើអ្នក​ពិតជា​ស្រឡាញ់​កូនៗ​របស់​អ្នកមែន​ ។​


៨​. ចាយលុយ​!​ កុំចាយ​បណ្ណ័​ឥណទាន​! ​ហេតុអ្វី​?​ ព្រោះ​វាងាយ​ស្រួល​សម្រាប់​អ្នកក្នុង​ការធ្វើ​បញ្ជី​ចំណាយ​ប្រចាំខែ​សម្រាប់​កូន​តូចៗ​ផង ​និងសម្រាប់​ជីវភាព​ប្ដីប្រពន្ធ​របស់អ្នកផង​ ៕​



ដោយ៖ ឈូកស
ប្រភព៖ BI

Related News

Comment..