ទម្លាប់​អាក្រក់​ទាំង៥ ​ចំណុច ​ដែលអ្នក​គប្បី​ឈប់​ប្រព្រឹត្ត​សម្រាប់​ឆ្នាំថ្មីនេះ​

Comment (s) / 11-Jan-2017មនុស្សនិងសង្គម


ទម្លាប់​អាក្រក់​អាច​កើត​ឡើង​គ្រប់​ពេលវេលា​ ប៉ុន្តែ​មាន​ទម្លាប់​អាក្រក់​ៗ​ខ្លះ​ អ្នកប្រហែល​ជាប្រព្រឹត្ត​វាឡើង​ទាំងមិន​ដឹងខ្លួន​ (​គ្មានចេតនា​) ​ប៉ុន្តែ​ដោយ​ត្រូវ​ឆ្លើយ​តប​ទៅនឹង​កាលៈទេសៈ​មួយចំនួន​ដើម្បី​បង្ហើយ​កិច្ចការងារ​អ្វីមួយ​ ប៉ុន្តែ​តើអ្នក​ដឹងទេ​ថាទម្លាប់​អាក្រក់​ទាំងនោះ​នឹងនាំ​មកឱ្យ​អ្នកនូវ​ផលវិបាក​អ្វីខ្លះ​? ​​ហើយ​ទម្លាប់​អាក្រក់​ទាំងអស់​នោះមាន​អ្វីខ្លះ​?​ ដូច្នេះ​បើអ្នក​ដឹងនូវ​ចំណុច​នៃ​ទម្លាប់​អាក្រក់​ៗ​អ​ស់​ទាំងនេះ​ហើយ ​ចូរ​កុំព្យាយាម​ប្រព្រឹត្ត​វាទៀត​ឡើយ​ក្នុងឆ្នាំ​ថ្មីនេះ​ ព្រោះវា​អាចនឹង​នាំឱ្យ​សុខភាព​របស់អ្នក​ចុះទ្រុឌទ្រោម​ ។​


១​. ការឈរ​ប្រើប្រាស់​កុំព្យូទ័រ​រយៈពេល​យូរ​ អាចនឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ងាយស្រួល​ ប៉ុន្តែ​បើអ្នក​ឈរប្រើ​វាកាន់​តែយូ​រ រាងកាយ​របស់អ្នក​នឹងដុត​កម្ដៅ​នូវថាមពល​នាំឱ្យ​អស់កាឡូរី​ជាអតិបរមា​ ដែលងាយ​ធ្វើឱ្យអ្នក​ឆាប់វិលមុខ​ ឬ​ឈឺក្បាល​ ។​


២.​ បង្គន់​សាធារណៈ​ គឺជា​ប្រភព​នៃមេរោគ​ដែលងាយ​នឹង​ធ្វើឱ្យ​អ្នកឆ្លង​នូវ​ជម្ងឺពី​បណ្ដា​អ្នកប្រើ​ប្រាស់​មុនៗ​ ដូច្នេះ​បើអាច​ទេសូម​ចៀស​វាង​ការប្រើ​បង្គន់​តាម​ទីសាធារណៈ ​ឬបើនៅ​ពេលដែល​អ្នកចាំ​បាច់​ត្រូវប្រើប្រាស់​បង្គន់​សាធារណៈ​ សូមអ្នក​ជូតលាង​សម្អាត​ទ្រនាប់​ចានបង្គន់​នោះឱ្យ​បានស្អាត​ល្អសិន​ មុនអ្នក​អង្គុយពីលើ ​។​


៣.​ កាត់​បន្ថយ​ឱ្យបាន​ច្រើន​នូវ​ទម្លាប់​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ច្រើន​ដូចជា៖ ​ប៊ឺរ,​ ខ្លាញ់គោ,​ ខ្លាញ់ជ្រូក, ​ការ៉េម​, ឬអាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិកាឡូរី​ខ្ពស់​ ព្រោះ​អាហារអស់ទាំង​នេះងាយ​ធ្វើឱ្យ​អ្នកឆាប់​ឡើងគីឡូ​ (​ធាត់​) ​ដែលនាំ​ឱ្យកើត​ជម្ងឺ​មហារីក​, លើស​ឈាម, ​និងជម្ងឺ​បេះដូង​ជាដើម ​ប៉ុន្តែ​ត្រូវជំនួស​មកវិញ​ដោយការ​បរិភោគ​អាហារ​ទាំងឡាយ​ណាដែល​មានជាតិ​ខ្លាញ់​គ្រាប់​ធញ្ញជាតិ​ដូចជា​៖​ សណ្ដែក,​ និង​បរិភោគ​ស្ពៃ​, និង​ត្រី​ជាដើម​ ។​


៤.​  ចំណុច​នេះ​ពុំមែន​ជាទម្លាប់​អាក្រក់​អ្វីរបស់​អ្នកទេ ​ប៉ុន្តែ​គ្រាន់តែ​ជាចំណុច​ដាស់តឿន​មួយថា​៖​ ប្រសិន​បើនៅ​ពេល​ដែល​អ្នក​នៅ​ក្បែរ​បុគ្គល​មាន​ជម្ងឺផ្ដាសាយ​, ​នៅពេល​ដែល​គេកណ្ដាស់​ម្ដងៗ​ បើសិនជាអាច​ទៅសូម​អ្នកទៅ​រកកន្លែង​ណាឱ្យឆ្ងាយ​ពីគេបន្តិច,​ កុំទ្រាំ​នៅក្បែរ​គេឡើយ​ ព្រោះបាក់តេរី​ដែលចេញ​ពីច្រមុះ​របស់អ្នក​ជម្ងឺ​អាចហើរ​ក្នុង​ល្បឿន​ពី៥០​ ទៅ២០០​ម៉ៃ/​ម៉ោង​ គឺលឿន​ណាស់​ ហើយត្រូវ​ធ្វើយ៉ាងណា​រកក្រណាត់​អ្វីមួយ​មកខ្ទប់​មុខ​ទាំងមូល​របស់អ្នក​ បើមិនចឹង​ទេអ្នក​ក៏នឹងត្រូវ​ឆ្លងជម្ងឺ​ផ្ដាសាយ​ពីគេជាក់​ជាមិនខាន​ឡើយ​ ។​


៥. ​កុំទុកខ្លួន​ឯង​ឱ្យអស់​កម្លាំង​ ល្ហិតល្ហៃ​ ឬទ្រាំទ្រ​នឹងភាព​ងងុយ​គេងឡើយ​ ។ ​ជារៀងរាល់​ថ្ងៃសម្រាប់​មនុស្សវ័យ​ជំទង់​ អ្នកគួរតែ​ទទួលទាន​ទឹកក្រូចឆ្មា ឬក្រូច​ច្របាច់​ស្រស់ៗ​ឱ្យបាន​ច្រើន​តាមលទ្ធភាព​ ជាទូទៅគឺ​គេញាំ​ក្នុងចំណុះ​២០០០មីលីក្រាម​/មួយថ្ងៃ​ ដើម្បីបញ្ចុះ​កម្ដៅ​ខ្លួន, បើអ្នកញាំ​លើសនេះ​វានឹង​នាំឱ្យអ្នក​មានអាការៈ​រាគរូស,​ ក្អួតចង្អោរ​, ឈឺ​ក្បាល, ​ឬឆ្អល់ពោះ​ជាដើម​ ៕​




ដោយ៖ ឈូកស
ប្រភព៖ BI

Related News

Comment..