ទោះបីជា​អ្នកខ្ជិល​ដល់ម្លឹង​ក៏ដោយ​!​ ក៏អ្នក​អាច​សង្គ្រោះ​ពិភពលោក​បានដែរ​!​

Comment (s) / 11-Jan-2017មនុស្សនិងសង្គម


ពិភព​លោក​ក្នុងយុគសម័យ​បច្ចុប្បន្ន​នេះ ​គឺកំពុងតែ​ដើរ​ដល់​ចំណុច​នៃការ​ទទួល​រងនូវ​គ្រោះហានិភ័យ​ជាច្រើន​ជំពូក​ដែលបង្ក​ឡើងដោយ​មនុស្ស​លោក​ផ្ទាល់ ​ដូចយ៉ាង​បញ្ហា៖ ​គ្រោះទុរភិក្ស, ​ភាពក្រីក្រ,​ ការរំលោភ​បំពាន​សិទ្ធ​, ឬភាព​អយុត្តិធម៌​ជាដើម​ គឺសុទ្ធ​តែ​ជាបញ្ហា​ចម្បង​ៗ​របស់​ពិភពលោក​ដែល​រដ្ឋាភិបាល​ អង្គការ​សង្គមស៊ីវិល​ និង​ប្រជាជាតិ​គ្រប់រូប​គប្បី​ចូលរួម​ដោះស្រាយ​ជាមួយគ្នា​ ។​ ស្របពេល​ជាមួយគ្នា​នេះដែរ ​ក៏មាន​មនុស្ស​មួយ​ចំនួន​ដែល​បានយល់​ដឹងអំពី​គោលការណ៍​អភិវឌ្ឍ​ប្រកប​​ដោយ​ចីរភាព​ហើយ ​ប៉ុន្តែ​នៅតែ​ទ្រាំទ្រ​រស់នៅ​ដោយ​ពុំមាន​ការកែប្រែ​ទម្លាប់​អាក្រក់​ៗ​ដែល​ជាមូល​ហេតុ​​បង្កហា​និភ័យ​ដល់សង្គម​អ្វីសោះ​ ព្រោះហេតុ​មកពី​ពួកគេ​និយម​តែជា​មួយភាព​ខ្ជិលច្រអូស​ ប៉ុន្តែ​ជាមួយ​នឹងវិធី​ងាយៗ​ខាងក្រោម​នេះ​ ប្រសិន​បើអ្នកពិត​ជាចង់​ចូលរួម​ជួយសង្គ្រោះ​ពិភពលោក​របស់​យើងគ្រប់​គ្នាមែន​ ទោះបីជា​អ្នកខ្ជិល​ច្រអូស​យ៉ាង​ណាក៏ដោយ​ ក៏អ្នក​អាចឆ្លៀត​ម្ដងកាលៗ​ ដើម្បី​ធ្វើវាបា​នផងដែរ៖​

១. ​បិទភ្លើង ​ឬដក​ខ្សែភ្លើង​ចេញនៅ​ពេលដែល​អ្នកសម្រេច​ថាឈប់​ប្រើប្រាស់​ ។​

២. ​បើអាច​ទេអ្នក​គួរតែ​ប្រើគណនី​ធនាគារ​តាមប្រព័ន្ធ​ E-Bank​ វិញ ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​វិកយបត្រ​ជាក្រដាស​ច្រើន​ ។​

៣.​ បើអ្នក​បានឃើញ​ករណី​ណាមួយ​ដែលទាក់ទង​នឹងការរំលោភ​សិទ្ធិ​មនុស្ស ​ឬស្រ្តី​ ឬកុមារ ​សូមធ្វើ​ការចែក​រំលែក​ (Share) ​នូវពត៌មាន​ទាំងនោះ​នៅលើ ​Status​ របស់អ្នក​ ដោយ​កុំត្រឹម​តែចុច​ Like ​ឡើយ​ ។​

៤.​ បើអ្នក​ស្វែងរក​ប្រភពពត៌មាន​ ឬឯកសារ​សំខាន់ៗ​ណាមួយ​សម្រាប់​អាន ​យល់ល្អ​គួរតែ​ស្វែងរក​ក្នុងប្រភព​អ៊ីនធើណេត​ ចៀសវាងការ ​“ព្រីន” ​ច្រើនដែល​នាំឱ្យ​ប្រើក្រដាស​កាន់តែ​ច្រើនឡើងៗ ​។​

៥​. ទិញរបស់ ​ឬប្រើប្រាស់​សេវាកម្ម​ពីបណ្ដា​ក្រុមហ៊ុន​ទាំងឡាយ​ណាដែល​មានការគោរព​តាមគោលការណ៍​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព​ត្រឹមត្រូវ ​(ឧទាហរណ៍)​ថា៖ ​ហាងរបស់លោក​ “ក” ​មិនប្រើ​ថង់ប្លាស្ទិក​សម្រាប់​ការវេច​ខ្ចប់ទេ​ ។​

៦.​ នៅពេល​ដែល​អ្នកបាន​សម្រច​នៅសកម្មភាព​ណាមួយ​ដែលទាក់ទង​នឹងគោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព​ សូមអ្នក​បង្ហោះ​នូវរូបភាព​ ឬ​វីដេអូ​នៃសកម្មភាព​នោះ​ រួចដាក់​ Hashtage​ (#Globalgoals) ​នៅលើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ (Facebook) ​។​

៧. ​កាត់បន្ថយ​ការបរិភោគ​សាច់តាម​លទ្ធភាព​ដែលអាច​ធ្វើទៅ​បាន,​ ហើយ​ជំនួស​មកវិញ​ដោយការ​បរិភោគ​បន្លែ-​ផ្លែឈើ​ឱ្យបាន​ច្រើន ​។​

៨.​ ព្យាយាម​ហូប​អាហារ​នៅលើ​ចាន​របស់​អ្នក​ឱ្យអស់​ បើ​មិន​អាច​បង្ហើយ​វាឱ្យ​អស់ទេ​ អ្នកគួរតែ​ហៅអ្នក​បម្រើ​ឱ្យវេច​ខ្ចប់អាហារ​អស់ទាំង​នោះយក​ទៅផ្ទះ,​ ព្យាយាម​កុំចោល​ម្ហូបអាហារ​ទាំងនោះ​ឡើយ, ​ធ្វើយ៉ាង​នេះ​វា​ជួយ​ឱ្យ​អ្នកអាច​សន្សំប្រាក់​កាសបាន​គួរសមដែរ​ ។ ​

(​គេហទំព័រ ​Cool FM ​នឹងនាំ​មកជូន​លោកអ្នក​នូវវិធីសាស្រ្ត​ងាយៗ​បន្ថែម​ទៀត​នៅ​អត្ថបទ​ក្រោយ​) ៕​​


ដោយ៖ ឈូកស
ប្រភព៖ UN

Related News

Comment..