១ឆ្នាំ​សេវា​រថយន្ត​ក្រុង ​ក្នុង​រាជធានី​ភ្នំពេញ ​មានអ្នក​ធ្វើដំណើរ​ជាង២​លាននាក់ ​

Comment (s) / 11-Jan-2017មនុស្សនិងសង្គម


ឯក​ឧត្តម ​ប៉ា ​សុជាតិវង្ស​ អភិបាល​នៃគណៈ​អភិបាល​រាជធានី​បានដឹកនាំ​កិច្ច​ប្រជុំគណៈ​កម្មាធិការ​អាជីវកម្ម​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​រាជធានីភ្នំពេញ​ កាលពីព្រឹក​ថ្ងៃ១០ ​ខែមករា​ ឆ្នាំ២០១៧ ​ (រ.ដ.ស) ​ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃដំណើរ​ការគ្រប់គ្រង ​និង​ការផ្តល់​សេវាដឹក​​ជញ្ជូន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ​និងដាក់ផែន​ការអនុវត្ត​បន្ត​សម្រាប់​ឆ្នាំ២០១៧​។​

បច្ចុប្បន្ន ​រ.​ដ.​ស​ បានដំណើរ​ការខ្សែ​រត់ចំនួន​០៣ខ្សែ​ ដោយ​ប្រើប្រាស់​រថយន្ត​សរុប៥៧​គ្រឿង​៖ ​

១- ​ខ្សែទី១​: ប្រវែង​ ២០គ.​ម ​ចាប់ពី​គីឡូម៉ែត្រ​លេខ៩​ ដល់បឹង​ឈូក ​ប្រើប្រាស់​រថយន្ត​ ២០គ្រឿង

២-​ ខ្សែទី២:​ ប្រវែង ​២២គ.ម​ ចាប់ពី​ផ្សាររាត្រី​ ដល់ក្រុង​តាខ្មៅ ​ប្រើប្រាស់​រថយន្ត ​២០គ្រឿ​

៣- ​ខ្សែទី៣​: ប្រវែង ​១​៤គ.ម ​ចាប់ពី​ផ្សាររាត្រី​ដល់រង្វង់​មូល​ចោមចៅ​ ប្រើប្រាស់​រថយន្ត ​១៧គ្រឿ។​ ដោយឡែក​រថយន្ត ​១៤គ្រឿង​ត្រូវបាន​ត្រៀម​បម្រុង​ជំនួស​ឡានដែលខូច​។​

ជាលទ្ធផល​គិត​ចាប់ពី​ខែមករា​ ដល់ខែ​វិច្ឆិកា​ ឆ្នាំ២០១៦ ​មាន​ចំនួន​អ្នកជិះសរុប ​២.១៦៧.០២២នាក់​ ដោយក្នុង​នោះបង់​ប្រាក់​​មានចំនួន ​១.៣៤២.១២៩​នាក់ ​និងមិន​បង់ប្រាក់​ (លើកលែង​ចំពោះ​ព្រះសង្ឃ ​សិស្ស ​និស្សិត ​ជនពិការ ​កុមារ​កំពស់​ក្រោម១ម៉ែត្រ​ និងចាស់ជរា) ​៨២៤.៨៩៣នាក់ ​គិតជា​មធ្យម​ ៦.៤៨៨នាក់ ​ក្នុងមួយថ្ងៃ​។ ​

ទោះជា​យ៉ាងណា​ក៏ដោយ​រដ្ឋបាលរាជធានី​ភ្នំពេញ​នឹងបន្ត​ខិតខំ​ព្រឹងការ​គ្រប់គ្រង​ឲ្យមាន​ប្រសិទ្ធភាព​និងបន្ត​ការផ្តល់​សេវា​ឲ្យបាន​ល្អជាង​នេះ​ ជាពិសេស​ពង្រីក​ខ្សែ​រត់​បន្ថែម​ទៀ​ត ដើម្បី​ផ្ត​ល់ភាព​ងាយស្រួល​សម្រាប់ធ្វើ​ដំណើរ​ជូនបងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​៕​




Nichai
Coolfm

Related News

Comment..