ឃាត់ខ្លួន​លោកថៃ​ នរ:ពិទូ​ និងភរិយា​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅក្រុង​បាត់ដំបង​

Comment (s) / 12-Jan-2017មនុស្សនិងសង្គម


លោកថៃ​ នរៈពិទូ​ ជាតារាចម្រៀង​ និងជា​អតីត ​Freshie Boy ​ដែលបាន​បាត់មុខ​ក្នុងវិស័យ​សិល្បៈ​យូរមក​ហើយនោះ​ ឥឡូវ​នេះលោក​ និងភរិយា​ រួមទាំង​បក្ខពួក​មួយចំនួន​ទៀត​ ត្រូវកម្លាំង​នគរបាល​ខេត្តបាត់ដំបង​ចាប់ខ្លួន​ នៅក្នុង​ហាងខារ៉ាអូខេ ​«The​ Sound ​Family ​KTV»​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​។​

ករណី​ជួញ​ដូរថ្នាំ​ញៀន​ទៅលើ​តារា​សម្ដែង​រូបនេះ​ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការណែនាំ​ ពីលោកឧត្តម​សេនីយ៍ទោស​ ថេត ​ស្នងការ​នគរបាល​ខេត្ត​ ព្រមទាំង​មានការ​សម្រប​សម្រួល​ពីលោក​ នួន​ សាន ​ព្រះរាជ​អាជ្ញាខេត្ត​ ហើយលោក​វរសេនីយ៍ឯក​ កុយ ​ហៀង ​ស្នងការរង ​បានដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស ​បង្ក្រាប​នៅយប់​ថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០១៧ ​ស្ថិតនៅ​ក្នុង​ ហាងខារ៉ា​អូខេ ​មួយ​កន្លែង​ឈ្មោះ​ «​ដឺសោន​ហ្វាមីលី​ (​The​ Sound​ Family ​KTV​ )» ​ស្ថិតនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង។​

មន្ដ្រី​នគរបាល​ជំនាញ​បានឲ្យ​ដឹងថា​ ក្នុងប្រតិបត្តិការ​នេះកម្លាំង​ ឃាត់បាន​ជនសង្ស័យ៦​នាក់ ​ក្នុងនោះ​ទី១៖​ឈ្មោះ​ ថៃ​ នរ:ពិទូ​ អាយុ៣២ឆ្នាំ​ រស់នៅ​សង្កាត់​អូរឬស្សីទី​២​ ខណ្ឌ៧​មករា​ រាជធានី​ភ្នំពេញ​ ទី២​៖​ឈ្មោះ​ អោក​ រតនៈប៊ុណ្ណិកា​ អាយុ២៧​ឆ្នាំ ​រស់នៅ​សង្កាត់​បឹងកក់​ទី២​ ខណ្ឌទួល​គោក​ រាជធានី​ភ្នំពេញ​ (ប្រពន្ធ​ជនសង្ស័យ​ ថៃ​ នរពិទូ​)​ ទី៣​៖​ឈ្មោះ ​ហេង ​យូសុង​ អាយុ២៤​ឆ្នាំ ​រស់នៅ​ភូមិ១៣​មករា​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុងបាត់​ដំបង​ ទី៤៖​ឈ្មោះ ​ភា ប៊ុនហេង ​អាយុ៣២​ឆ្នាំ ​រស់នៅ​ភូមិ១៣​មករា​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុងបាត់ដំបង​ ទី៥៖​ឈ្មោះ​ ហាប់ ​សុវត្ថិ​ អាយុ២៩ឆ្នាំ ​រ​ស់នៅ​ក្រុងបាត់ដំបង​ និងទី៦៖​ឈ្មោះ ​ហ៊ុន ម៉ាណេ ​ភេទស្រី​ អាយុ២៩ឆ្នាំ​ រស់នៅ​សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​។​

នគរបាល​ថា​ ក្រោយ​ឃាត់ខ្លួន​ដកហូត​បាន​ ថ្នាំញៀន​ប្រភេទ ​កេតា​ម៉ីន K ​ទម្ងន់​០,៨៨​ក្រាម​, ថ្នាំងុយដេក​ ​Diazepam ​អំពូល​ ចំនួន២ ​អំពូល​ ​Diazepam ​គ្រាប់ចំនួន​១៦បន្ទះ, ​សម្រាប់កែច្នៃ​ថ្នាំញៀន​អ៊ិចស្តាស៊ី ​ចំនួន២, ​បំពង់ទុយោ​សម្រាប់​បឺត​ចំនួន១ ដុំ​, ថង់​សម្រាប់​ច្រកថ្នាំ​ញៀន ​ក្រដាស់​អាលុយមីញ៉ូម​ចំនួន១ដុំ​ និង​សំបកថ្នាំ​មួយចំនួន។​​ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង ​បញ្ជូន​ទៅតុលាការ​ដើម្បីចាត់​ការតាម​ច្បាប់​។​




Nichhai
Coolfm

Related News

Comment..