ព្រៃផ្សៃណាស់ ចាប់ឆ្កែស្រុះទឹកក្តៅទាំងរស់ រួចប្រាប់គេថា នេះជាពិធីចម្អិនសាច់ឆ្កែ

Comment (s) / 12-Jan-2017កម្សាន្តប្លែកៗ



ពិតជា​ឃោឃៅ​ខ្លាំង​ណាស់ គ្រាន់តែមួយ​ចម្អែត​សោះ សុខ​ចិត្ត​ចាប់សត្វឆ្កែ​យកទៅ​ស្រុះទឹកក្តៅ​ទាំងរស់ ដោយ​ទ្រាំពុំ​បាន​សត្វឆ្កែ​មួយក្បាល​នេះ បាន​ព្យាយាម​ខំរើបម្រះ​ខ្លួន លោទ​ចេញ​ពីខ្ទះ​មរណៈ​នេះ​ រត់ចេញពីតំបន់​គ្រោះថ្នាក់ ទាំង​ស្បែក​រលេស​រលួយផង។


ហេតុការណ៍​នេះកើត​ឡើង​នៅតំបន់ ហាយ​ណាន់​ប្រទេ​ស​ចិន ដែល​ត្រូវបាន​មហាជន​ធ្វើការថ្កោល​ទោស​យ៉ាង​ខ្លាំង ទៅទង្វើ​អមនុស្សធម៌​បែបនេះ។ ឈុតឆាក​ក្នុង​ខ្សែវីដេអូ ដែលមាន​ចំណង​ជើងថា ពិធី​ចំអិន​សត្វឆ្កែ ធ្វើឲ្យអ្នក​ចូលចិត្ត​ស្រលាញ់​សត្វចិញ្ចឹម​មួយនេះ ខឹង​សម្បារ និង​ស្ទើរតែ​ទទួលយកទង្វើរសាវហាវ​ព្រៃផ្សៃនេះ​មិនបាន​ថា​មនុស្ស​ជាតិ​ជាអ្នក​ប្រព្រឹត្ត។

 

សកម្មភា​ពបង្ហាញ​ពី​ពិធីចម្អិន​អាហារ សាច់​ឆ្កែ ដោ​យមាន​បុរសបី​នាក់​បាន​ចាប់​ឆ្កែ​មាន​សម្បុរ​ខ្មៅ បោះ​ចូលទៅ​កាន់ខ្ទះ​ទឹកក្តៅ​​ដែល​កំពុង​តែពុះ ហុយ​ផ្សែង​យ៉ាងសន្ធោរសន្ធៅ ភ្លាមៗ​នោះ​ដោយសារ​ទ្រាំនិង​កម្តៅ មិន​បាន​ឆ្កែនេះ​ខំរើបម្រះ​លោទ​ចេញពីខ្ទះ​ពិឃាតនេះ​ទាំងរលេះរលួយ​ស្បែក​ទៀតផ​ង។ បន្ទាប់ពី​បែកធ្លាយ​នឹងមាន​វាយប្រហារ​ខ្លាំងៗ​ពីសំណាក់​អ្នក​ប្រើប្រាស់​ប្រព័ន្ធអ៊ីន​ធើណេត កន្លង​បាន​ត្រឹមតែ​ពីរថ្ងៃ បុរស​ទាំងបីនាក់​នោះ ក៏ត្រូវ​បានចាប់ខ្លួ​ន បើទោះ​បីជាពួក​គេខំ​កែតម្រូ​វចំណង​ជើងពី ពិធី​ចំអិន​សត្វឆ្កែ ទៅ​ជា ការផឹក​ភេសជ្ជៈជំនួស​វិញក៏ដោយ ៕



By: Soth Vinichhai
Radio CoolFm 100.7

Related News

Comment..