ចង់មិនចង់ បន្តិចទៀត Facebook នឹងដាក់ Auto-Video Playing ហើយ!

Comment (s) / 15-Feb-2017បច្ចេកវិទ្យា​​


ក្នុងពេលឆា​ប់ៗខាងមុខ​នេះ ក្រុមហ៊ុន​ Facebook​ របស់លោក​ Mark​ Zuckerberge​ នឹងតម្លើង​ Auto ​Video ​Playing ​នៅក្នុង​ Apple ​TV App ​ហើយ ។


តបតាម​ការសំណូម​ពររបស់អ​តិថិជន​ប្រើប្រាស់សេ​វាកម្មរបស់ខ្លួ​ន ក្រុម​ហ៊ុនប្រព័ន្ធ​បណ្ដាញស​ង្គមខ្នាត​សាកលមួ​យនេះនឹងស​ម្រេចតម្លើ​ងប្រព័ន្ធថ្មី​មួយទៀ​តនោះគឺ A​uto-Video ​Playing ​ឬការទស្សនា​ខ្សែវីដេអូ​ខ្លីៗ​នៅលើ​កញ្ចក់ទូរ​ស័ព្ទវ័យ​ឆ្លាតរបស់​លោកអ្នកដោ​យមិនចាំ​បាច់ត្រូវចុ​ចឱ្យវីដេអូ​ទាំងនោះដំ​ណើរការឡើ​យ គឺគ្រាន់​តែលោ​កអ្នកអូ​សកញ្ចក់ (​Screen) ​ទូរស័ព្ទចុះ​ឡើងៗ ហើ​យឃើញវី​ដេអូខ្លីៗ​ទាំងនោះ​ វានឹងដំណើរការ​ចាក់ប​ញ្ចាំងជូនលោ​កអ្នក​ដោយស្វ័​យប្រវ​ត្តិតែម្ដង​ ដែលការ​ដំណើរការ​ថ្មីនេះ ត្រូវ​បានតំណាង​ក្រុមហ៊ុន​ Facebook​ បញ្ជាក់ថា​៖ គឺដើ​ម្បីសម្រួលដល់​បណ្ដាអ្នកប្រើ​ប្រាស់ទាំងឡា​យណាដែល​ជាជន​(ពិការ) ពិ​បាកចុច​ ប៉ុន្តែទោះ​ជាយ៉ាងណា​វានៅតែ​មិនរំខាន​អ្នកឡើយ ​ប្រសិនបើ​អ្នកបាន​ចូលទៅកំ​ណត់សម្លេង​ទូរស័ព្ទទៅជា​ Silent Mode ​នោះពេល​វីដេអូអស់ទាំ​ងនោះដំណើរការវា​នឹងមិនប​ញ្ចេញសម្លេងឡើយ​ ល្គិតណាតែ​អ្នកមិនដាក់ ​Silent ​៕
ដោយ៖ ឈូកស
ប្រភព៖ BI

Related News

Comment..