ទេព បូព្រឹក្ស ត្រូវគេគប់ដបទឹកសុទ្ធ ក្រោយពីមហាជន ផ្ទុះកំហឹងរឿង​​ច្រៀង​នៅ សាលាសន្ធរម៉ុក

Comment (s) / 10-Apr-2017កម្សាន្តប្លែកៗ


ក្រោយពីមហាជន​អ្នកនិយម​លេងបណ្តាញ​សង្គមហ្វេសប៊ុក ផ្ទុះការរិះគន់ និងនាំគ្នាចែក​រម្លែកវិដេអូ ច្រៀងរាំ​របស់កញ្ញា ទេព បូព្រឹក្សនៅសាលារៀន​វិទ្យាល័យ​សន្ធរម៉ុករួចមក ក្នុងកម្មវិធី​ប្រគុំតន្ត្រីមួយ​នៅស្ថានីយទូរទស្សន៍​ហង្សមាស កាលពីថ្ងៃអាទិត្យ​ម្សិលមិញ កញ្ញា ទេព បូព្រឹក្ស ត្រូវបាន​គេគប់នឹង​ដបទឹកសុទ្ធ នៅពេល​ដែលកញ្ញា​កំពុងតែ​និយាយ​ថ្លែង​អំណរគុណ បន្ទាប់​ពីច្រៀងចប់ ដែល​មាន​មហាជន​ជាច្រើន​កំពុង​តែទស្សនា​ការផ្សាយ​បន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍នេះ។


កញ្ញាទេព បូព្រឹក្ស និងលោក ជា ដេវីត បាន​បកស្រាយ​រួមគ្នា ក្នុងបទចម្រៀង​ថ្មីក្រោម​ចំណងជើង​ថា “បានបងធ្វើប្តីស្រីរស់ស្រួល និងបទ រកគីឡូធុងបាស់” នៅក្នុង​ស្ថានិយទូរទស្សន៍ ហង្សមាស ដែលកំពុង​តែធ្វើការ​ផ្សាយផ្ទាល់ ស្រាប់​តែភ្លាមៗ​នោះ ក៏មាន​ជនអានាមិក​ម្នាក់បាន យក​ដបទឹក គប់សំដៅ​ទៅកញ្ញាទេព បូព្រឹក្ស ដោយមិនដឹងមូលហេតុ ប៉ុន្តែ​ពុំត្រូវ​ឡើយ ហើយក​ញ្ញា ទេព បូព្រឹក្ស មើលទៅ​ក៏មាន​ប្រែទឹកមក​ស្រឡាំងកាំងដែរ និង​បាន​និយាយតបចំពោះ​ទង្វើនេះវិញ​ដោយ​ប្រើពាក្យ​អរគុណយ៉ាងខ្លី។


សូមរំលឹកថា កាលពីពេលថ្មីៗ​នេះកញ្ញា ទេព បូព្រឹក្ស រួមទាំង​ក្រុមរាំរបស់​កញ្ញា ត្រូវបាន​រងការវាយ​ប្រហារយ៉ាង​ចាស់ដៃ ទាក់ទង​នឹងទង្វើរ​មិនគប្បី រាំច្រៀង​នៅក្នុងវិទ្យាល័យ​សន្ធរម៉ុក ដែល​ជាទីមណ្ឌលបណ្តុះបណ្តាល​អប់រំដល់​យុវជន។ ប៉ុន្តែទោះ​បីជាយ៉ាងណា​កញ្ញាក៏​បានធ្វើការ​សុំទោស​ជាសាធារណៈ​ជាមួយ​និងក្រុមរាំរបស់ខ្លួន​រួចមក​ហើយដែរ បន្ទាប់ពី​អត់ទ្រាំ​ពុំបាន​និងការ​ជេរស្តី​គ្រប់​មាត់​ពីមហាជន៕




By: Nichhai
Radio CoolFm 100.7

Related News

Comment..