អស្ចារ្យណាស់ ផ្ទះបញ្ច្រាស់ជើង ត្រូវបានកសាងដំបូង​គេបង្អស់នៅចិន

Comment (s) / 11-Apr-2017កម្សាន្តប្លែកៗវាពិតជាលើក​ដំបូងហើយ​សម្រាប់រូបភាព​បញ្ច្រាស់ជើងនេះ ដែលមនុស្សម្នាក្នុង​ពិភពលោក​មិនធ្លាប់​បានឃើញ។ ជាទូទៅគេធ្លាប់​តែឃើញរូបភា​ពក្រឡាប់បំភ័ន្ត​ភ្នែក​អ្នកទស្សនា ប៉ុន្តែនៅ​ប្រទេសចិនវិញ គឺមិន​មែនជា​ការកាត់ត ឬបច្ចេក​ទេសនៃ​ការថតរូប​នោះទេ តែវាគឺជា​ផ្ទះបញ្រ្ចាស់​ពិតៗ ដែល​គេតុប​តែង តុទូ​កៅអ៊ី ដាក់បញ្ច្រាស់​ទៅលើ ដំបូលផ្ទះវិញ។


ផ្ទះបញ្ច្រាស់ទិស ឬផ្ទះក្រឡាប់​ចក្រនេះ ត្រូវបានកសាង​ឡើងជាលើក​ដំបូងបង្អស់​នៅប្រទេសចិន បើក​ជាសាធារណៈ​ដើម្បីឲ្យមនុស្ស​មកទស្សនា នៅក្នុងទីក្រុង​ចុងគីង ភាគនិរតីរ​នៃប្រទេសចិន។ ឈានជើង​ចូលដល់​ក្នុងផ្ទះនេះ​ភ្លាម លោកអ្នកប្រាកដ​ជាចម្លែក​ក្នុងចិត្ត និងមាន​ភាព​វិលមុខ ដោយ​សារ​របស់របរ នៅក្នុង​ផ្ទះនេះ គឺសុទ្ធ​តែត្រូវបាន​គេរៀប​ចំឲ្យ​បញ្ច្រាស់​ជើងទាំងអស់៕


By: Nichhai
Radio CoolFm 100.7

Related News

Comment..