ផ្លែ​ផាស់សិន​មានគុណ​ប្រយោជន៍​ច្រើន​ចំពោះសុខភាព​

Comment (s) / 18-Apr-2017កីឡា​និងសុខភាព


នៅក្នុង​លេខនេះ ​​ហេលស៍ថាម​សូមអញ្ជើញ​លោកអ្នក​ មកភ្លក្ស​រសជាតិ​ភេជ្ជៈ​ធ្វើដោយដៃ ​ដ៏ឆ្ងាញ់ពិសា​ ដែលបាន​មកពី​ផ្លែផាស់សិន ​និងគ្រឿង​ទេសដទៃ​ទៀត​។ ផាស់សិន​​​ គឺជាផ្លែឈើ​មួយប្រភេទ​ មានជាតិជូ​ និងឈ្ងុយ ​ក្រៅពី​មានរសជាតិឆ្ងាញ់​ ផាស់សិន​មានផ្ទុក​សមាសធាតុ​ល្អៗ​ជាច្រើន​សម្រាប់​សុខភាព​ដូចជា៖​ សារធាតុ​ប្រឆាំង​នឹងអុកស៊ីដកម្ម ​សាធាតុរ៉ែ​ វីតាមីន​ និងជាតិសរសៃ ​Fiber​។​​

ជាតិ​សរសៃ​ Fiber ​មាន​ប្រសិទ្ធភាព ​កម្ចាត់​ជាតិកូឡេស្ដេរ៉ូល​ពីរាងកាយ​  និងជួយ​ការពារ​ភ្នាសរំអិល​ នៅក្នុង​ពីវៀនធំ​ ដោយការ​កាត់បន្ថយ​ពេលវេលា​ប៉ះដោយ​ផ្ទាល់ទៅ​នឹងសាធាតុពុល​ នៅក្នុងពោះវៀន​ និងសារធាតុ​គីមីបណ្ដាល​ឱ្យកើតជំងឺ​មហារីក​ពោះវៀនធំ​។​ វីតាមីន C​ នៅក្នុង​ផ្លែផាស់សិន​ ជួយរាងកាយ​ ក្នុងការ​វិវឌ្ឍ ​រ៉េស៊ីស្ត័រ​ប្រឆាំង​នឹងភ្នាក់ងារ​បង្ករជំងឺ​ផ្ដាសាយ​  និងសារធាតុ ​Free Radical ​ដែលបង្ក​ជាការរលាក​។ ផ្លែផាស់សិន​  មានផ្ទុកវី​តាមីន ​A និងសាធាតុ​ប្រឆាំង​នឹងអុកស៊ីដកម្ម​ Flavonoid ​ដូចជា ​B-carotene​ និងសារធាតុ​ cryptoxanthin​​-β​។ ​ ការសិក្សា​ស្រាវជ្រា​វបង្ហាញថា​ សមាសធាតុផ្ទុ​កគុណ​សម្បត្ដិ​ប្រឆាំង​នឹងអុកស៊ីដកម្ម​ និងវីតាមីនA ​មានសារៈសំខាន់​ជួយឱ្យភ្នែក​មើលឃើញ​បានច្បាស់ល្អ។​ លើសពី​នេះទៀត​ ជីវជាតិ A​ ជាតម្រូវ​ការចាំបាច់ ​ដើម្បី​រក្សាភ្នាសរំអិល​ និងស្បែក​ឱ្យមានសុខភាព​ល្អ​ ហើយសារធាតុ​Flavonoid​ មានគុណសម្បត្ដិ​ ការពារ​ម​នុស្ស ​ពីជំងឺមហារីក​សួត​ និងជំងឺមហារីក​មាត់ធ្មេញ។​ 

ផាស់សិន​ មានផ្ទុក​នូវសារធាតុ​ប៉ូតាស្យូម​ ដែលសារធាតុ​នេះជាសមាស​ធា​តុ​សំខាន់ ​ជំនួយ​ដល់កោសិការ​ និងជាតិទឹក​ក្នុងរាងកាយ​ និងជួយ​គ្រប់គ្រង​ចង្វាក់​បេះដូង ​និងសម្ពាធឈាម​។ ​ក្រៃលែង​ជាងនេះទៀត ​វាមានផ្ទុក​នូវសារធាតុ​រ៉ែសំខាន់​ៗជាច្រើនទៀត​ដូចជា​ ជាតិដែក ​ស្ពាន់ ​ម៉ាញ៉េស្យូម​ និងផូស្វ័រ។ ​

ហេលស៍ថាម​សូមលើក​យកភេសជ្ជៈ ​ដែលធ្វើពី​ផ្លែផាស់សិន​ ដែលមានឈ្មោះថា ​“Passion ​Fanta​”ដូចខាង​ក្រោម​នេ៖​

គ្រឿងផ្សំ​

-​ផ្លែផាស់សិន​ ២ផ្លែ​

-​ទឹកដោះគោ​ខាប់ ​៨០មល​

-​Fanta ​រសជាតិ​ក្រូច​ ១២០​​ មល​ ឬច្រើន​ជាងនេះ​តាមចូលចិត្ដ​

-​ទឹកកក​

វិធីធ្វើ​

យកផ្លែ​ផាស់សិន​ពីរផ្លែ​មកកាត់​ចំពាក់កណ្ដាល​ រួចយក​ស្លាបព្រា​ដួសសា​ច់ ​និងគ្រា​ប់​របស់វា​ដាក់ចូល​ទៅក្នុង​ម៉ាស៊ីន​ក្រឡុក​។ ​ចាក់ទឹក​ដោះគោ​ខាប់ចូល ​តាមបរិមាណ​ដែលបាន​កំណត់ខាងលើ ​បន្ទាប់មកចាក់ ​Fanta ​និងដាក់​ទុកកកចូល​ រួចក្រឡុករ​ហូតដល់គ្រឿង​ផ្សំទាំងអស់​ម៉ត់ចូលគ្នា។​ សាកពិសា​មើល!ប្រាកដ​ជាមាន​រសជាតិ​ផ្អែមឆ្ងាញ់​ពិសា​!!!​



Cool fm
Coolfm

Related News

Comment..