វិធី​ធ្វើមាន់​អប់ឱ្យ​ឈ្ងុយឆ្ងាញ់​

Comment (s) / 18-Apr-2017កីឡា​និងសុខភាព


គ្រឿងផ្សំ​

មាន់​ជំទង់ ​ខ្លាញ់រាវ​ ដំឡូងបារាំង​ ខ្ទឹមបារាំង ​ម្សៅមី​

អំបិល​ ទឹកត្រី ​ទឹកខ្មេះ​ ស្ករស ​ម្សៅស៊ុប​ ស្លឹកជីរវ៉ាន់ស៊ុយ​ ។​


វិធីធ្វើ​

១​-​ យកមាន់​ជំទង់​ ដែលគេ​ធ្វើរួច​ស្រាប់ ​កាប់ស្មង​ និងស្លាប​ចោលចេញ ​លាងទឹក​ឲ្យស្អាត​ ។​

២​- ​ដំឡូង​បារាំង​ ចិត​គល់ជាដុំៗ​ ខ្ទឹមបារាំង​ពុះជា៤ ​។​

៣​-​ យកកូន​ចានចាក់​ទឹកត្រី ​អំបិល​ ស្ករស​ ម្សៅឆា ​ម្សៅស៊ុប​ ទឹកខ្មេះ ​ភ្លក់មើលឲ្យល្មម​ ។​

៤​- ​ដាំខ្ទះ​ចាក់ខ្លាញ់​ទុកឲ្យក្ដៅ ​​ទើបដាក់​មាន់ចៀន​ទាំងមូល​​ក្រហម​ ហើយចាក់​ទឹកត្រី​ ( ​ដែលលាយទុកនោះ ​) ​ស្រោចពីលើ​ ដាក់ដំឡូង​ និងខ្ទឹមបារាំង​ ចាក់ទឹក​បន្តិច ​គ្របឲ្យ​ជិតទុករវាង​ ១០ នាទី ​ហើយបើក​គ្របចេញ​ យកវែក​ត្រឡប់​ សាច់មាន់​ ពីខាង​ទៅខាង​ ទើប​គ្របម្ដងទៀត​ ( ​​បើរីង​ទឹកត្រូវ​ថែមទឹក​ម្ដងទៀត​ )​ រម្ងាស់​ឲ្យទាល់​តែផុយ​សាច់​ ទឹកឲ្យ​ឡើងខាប់​ ទើបដួស​ដាក់ចា​ន រួចដួស​ទឹកខាប់​​នោះដាក់​ពីលើសាច់​ បេះស្លឹក​​ជីរវ៉ាន់ស៊ុយរោយ​ពីលើ​ (នៅពេល​ចៀន​គេប្រើ​ភ្លើងតិច​ៗ​)​៕​




Coolfm
Coolfm

Related News

Comment..