បើជា​ខ្មែរពិតប្រាកដ ​ត្រូវតែ​ប្រើប្រាស់​ភាសាខ្មែរ​ឱ្យបានត្រឹមត្រូវ​

Comment (s) / 27-Apr-2017បទវិភាគ


តើមកពី​មូលហេតុ​អ្វីបាន​ជាយើង​គប្បីនិយាយ​ភាសាខ្មែរ​​ឱ្យបានត្រឹមត្រូវ?​ ចម្លើយយ៉ាង​ខ្លី​ ប៉ុន្តែ​មានន័យ​ជ្រាលជ្រៅ​នោះគឺថា​៖ ​ព្រោះភាសាខ្មែរ ​គឺជាភាសាជាតិ ​ជាភាសា​ទីមួយ​ដែលប្រជាជនខ្មែរ​ភាគច្រើន​និយាយ​តាំងពី​នៅតូច​ក្រូចឆ្មា​មកម៉្លេះ​ និងជា​ភាសាផ្លូវ​ការមួយ​ដែលមាន​ការទទួល​ស្គាល់ពីពិភពលោក​ និង​មាន​ការស្ញប់ស្ញែង​ពីបណ្ដា​ប្រទេស​ដែលមាន​អារ្យធម៌​ថ្កុំថ្កើងផងដែរ​ ។ ​

ភាសាខ្មែរ​ មិនដូច​ភាសា​បរទេស​ណាមួយឡើយ​ វាមាន​ល​ក្ខណៈ​ពិសេស​របស់​វាត្រង់ថា​៖​ ភាសាខ្មែរ​មានអាយុ​កាលរាប់ពាន់​ឆ្នាំមកហើយ​, បង្កើត​ឡើងដោយ​យោងតាម​ច្បាប់សាកល​នៃធម្មជាតិ​, មានការញែក​សភាវៈ ​និងវត្ថុ​សង្គម​ឱ្យដាច់​ដោយឡែក​ពីគ្នា​ដើម្បី​សម្គាល់​ប្រភេទ​ កម្រិត​ និងឋានានុក្រម​ ជាដើម​ ។​ នៅក្នុង​សង្គមខ្មែ​របច្ចុប្បន្ននេះ​ យើងសង្កេត​ឃើញថា​ ភាសាជាតិ​ខ្មែរត្រូវ​បានប្រើប្រាស់​ខុសទម្រង់​ច្រើនណាស់​ រ​ហូតដល់​មានការ​បង្កើត​ពាក្យថ្មីៗ​មួយចំនួន​ ប្រាសចាក​ក្រមសីលធម៌ ​ដែលជា​ប្រភេទ​ពាក្យរោយរាយ ​ជាពាក្យ​គ្មានបាន​ការមួយចំនួន ​ខណៈដែល​ពាក្យមានន័យ​ខ្លឹមសារ​ល្អប្រពៃ​ជាច្រើន​កំពុង​មិនត្រូវបាន​ប្រជាជនខ្មែរ​មួយចំនួន​យកមក​ប្រាស្រ័យ​ទាក់ទង​គ្នាដើម្បី​បង្កើត​សុខដុមរមនា​ក្នុងសង្គម​ជាតិតែមួយឡើយ​ ។​ ដូច្នេះ​ ក្នុងនាម​ជាមនុស្សខ្មែរ​ ថាតើមាន​វិធីយ៉ាងណា​ខ្លះដើម្បី​ឱ្យយើង​អាចនិយាយ​ភាសាខ្មែរ​បានត្រឹមត្រូវ​ទៅ?​


វិធីទី​១​. គិតមុន​និ​យាយ​៖​

នេះគឺ​ជាវិធី​ដ៏ប្រសើរ​បំផុត ​។​ មុននិយាយ​ពាក្យពេចន៍​ណាមួយចេញមក ​យើងត្រូវ​ដឹងជា​មុនសិនថា ​តើពាក្យ​នោះមានន័យ​ខ្លឹមសារ​យ៉ាងដូចម៉្ដេច?​ តើពេល​និយាយពាក្យ​ពេចន៍​នោះចេញមក ​តើវាត្រូវ​បរិបទ​ដែរទេ?​ តើក្រោយ​ពេលនិយាយ​ពាក្យប្រភេទ​នោះចេញមក​ តើវានាំ​ឱ្យតម្លៃ​របស់យើង​ធ្លាក់ចុះ ​ឬល្អប្រសើរ ​។​ ឧទាហរណ៍​៖​ យុវជន​ម្នាក់ថា​ឱ្យឪពុកមារ​បស់ខ្លួនថា​៖​ “ពូឯង​បែកស្លុយ​ទេហ្អី!”​ ឬ “លោកគ្រូ!​ ថ្ងៃនេះស្លៀក​ពាក់ឡូយ​ម៉េះលោកគ្រូ​?”​ ។ល។ ​ពាក្យបែកស្លុយ​ និងពាក្យឡូយនេះ​ អ្នកប្រហែល​ជាឧស្សាហ៍​ប្រើក្នុង​ជីវិតរស់នៅ​ប្រចាំថ្ងៃរ​បស់អ្នកហើយ ​ប៉ុន្តែ​អ្នកក៏ប្រហែល​ជាមិន​ដឹងទេថា​ វាមាន​ន័យ​យ៉ាងដូចម៉្ដេច ​។ ​ពាក្យ​បែកស្លុយ​៖ ​មានន័យថា៖​ មានចិត្ត​ឆ្កួតវង្វេងស្លុយ​, ស្លុយវង្វេង ​។ ​ឯពាក្យឡូយ​៖ មានន័យថា​៖ ​ផ្ដេសផ្ដាស​, ឡូយថូយ​, ឬឡូយផ្ដេសផ្ដាស​ ។ នេះវា​គ្រាន់តែ​ជាឧទាហរណ៍​តូចមួយ​ប៉ុណ្ណោះ​ នៅមានពាក្យ​បង្កប់​ដោយន័យ​អសីលធម៌​រាប់លានពាក្យ​ទៀតដែល​កំពុងចរាចរណ៍​ក្នុងជីវភាពរ​ស់នៅរ​បស់អ្នក​ ។ ​


វិធីទី​២.​ ត្រូវស្គាល់​ឋានានុ​ក្រមរបស់​សង្គម៖​

ជាមនុស្ស​ជាតិ​​ គេត្រូវរស់​ក្នុងសង្គម, ​មនុស្ស​ដែលមើល​ស្រាលតម្លៃ​សង្គម​ នោះគេហៅ​ថាមនុស្សព្រៃ​ ។​ មិនមែន​មានតែសង្គម​ខ្មែរ​មួយប៉ុណ្ណោះទេ​ ដែលគោរព​តម្លៃ​ឋានានុក្រម​​របស់សង្គម​ ជាតិសាសន៍​ជាច្រើន​នៅជុំវិញ​ពិភពលោក​ក៏គេមាន​អារ្យធម៌​នេះដូចគ្នាដែរ​ ។ ​នៅក្នុងសង្គមខ្មែរ យើងមាន​ពាក្យសម្រាប់​សម្គាល់​ និងប្រើប្រាស់​ទៅតាម​លំដាប់​នៃឋានានុក្រម​របស់មនុស្ស​ច្រើនណាស់ ​។ ​នេះពុំមែ​នមកពី​ប្រពៃណីចាស់​បុរាណអ្វីឡើយ​ បើអ្នកមាន​ការគិតឱ្យ​បានវែងឆ្ងាយ​បន្តិចទៀត​ ប៉ុន្តែរបៀប​រស់នៅបែបនេះគឺ​មានតែនៅ​ក្នុងប្រទេស​មានអរិយធម៌​ថ្កុំថ្កើង​ប៉ុណ្ណោះ ​។​ ឧ​ទាហរណ៍៖​ ជាមួយ​មនុស្សមាន​វ័យចា​ស់​ជាងយើង ​ឬ​ជារាមចម្បង​ តើយើង​ត្រូវនិយាយ​យ៉ាងដូចម៉្ដេច​ទើបសមរម្យ​ជាមនុស្ស​?​ ជាមួយម​នុស្សមាន​វ័យក្មេង​ជាងយើ​ង តើយើង​ត្រូវនិយាយ​យ៉ាងដូចម៉្ដេច​? ​ជាមួយ​មនុស្សមា​ន​វ័យស្មើយើង​ តើត្រូវនិយាយ​យ៉ាងដូច​ម៉្ដេច? ​ជាមួយ​មនុស្សមាន​ឋានៈខ្ពស់​ជាងយើង ​តើយើង​ត្រូវប្រើពាក្យ​ពេចន៍​យ៉ាងដូចម៉្ដេច​?​ និងជាមួយព្រះ​សង្ឃ ​ឬបុព្វជិត ​តើយើង​ត្រូវប្រើពាក្យ​ពេចន៍​យ៉ាងដូច​ម៉្ដេចទើប​សមរម្យ​ជាអ្នករៀន​សូត្រចេះដឹង​ និងមានសីលធម៌​?​ ដូច្នេះ៖ ​ការប្រើប្រាស់​ភាសាខ្មែ​រឱ្យបានត្រឹមត្រូវ ​គឺទាមទារ​ឱ្យយើងយល់​ច្បាស់ជាមុន​សិនអំពី​លំដាប់នៃ​ពាក្យ​ និងលំដាប់​នៃឋានានុក្រម​របស់សង្គម ​។​ បើពុំដូច្នោះទេ​ ពាក្យពេចន៍​ដែលយើង​និយាយ​ចេញមក​ វានឹង​ធ្វើឱ្យ​តម្លៃ​ជាមនុស្ស​របស់យើង​ធ្លាក់ចុះ​មិនខាន​ ។​


វិធីទី​៣.​ ត្រូវច្បាស់​លើខ្លួន​ឯង​៖​

ភាសាខ្មែរ​ ជាភាសាជាតិ​មួយដែល​មិនមែន​មានលក្ខណៈ​ស្មុគស្មាញទេ ​សម្រាប់​អ្នករៀន​សូត្រចេះដឹង​, សម្រាប់អ្នក​ស្រឡាញ់ជាភាសាជាតិ​, សម្រាប់អ្នក​មានមនសិការ​លើកតម្លៃ​ភាសាជាតិ ​ជាសំខាន់,​ វាមាន​លក្ខណៈជ្រាលជ្រៅ ​និងបង្កប់​ន័យឆ្លុះ​បញ្ចាំង​ច្រើននៅ​ក្នុងពាក្យ​ពេចន៍នីមួយៗ​ដែលលោក​វោហាសព្ទខ្មែ​រ​បាន​បង្កើត​ឡើង​ដោយយោង​តាមលំនាំ​នៃច្បាប់​ធម្មជាតិ​ ។ ​ដូច្នេះ ​ជាអ្នកនិយម​ប្រើប្រាស់​ភាសាខ្មែរ​ក្នុងជីវភាព​រស់នៅប្រចាំថ្ងៃ​ មិនថានៅ​តាមការិយាល័យរដ្ឋ​, ក្រុមហ៊ុន​, ទីផ្សារ,​ គ្រឹះស្ថានអប់រំ​, កន្លែង​បម្រើ​សេវាសាធារណៈ,​ វត្តអារាម​ ជាដើម​ឡើ​យ យើងគប្បី​ត្រូវតែច្បាស់​លើខ្លួន ​។ ​ច្បាស់លាស់​លើខ្លួន​ឯងនោះ​គឺថា៖​ យើង​ត្រូវយល់​ តាមរយៈ​ការស្វែងយល់​នូវអត្ថន័យ​នៃពាក្យ​ពេចន៍គ្រ​ប់យ៉ាង​ដែលយើង​យកមកនិយាយ​ និងនិយាយ​ឱ្យចំប្រភេទ​មនុស្ស,​ និងឱ្យចំកាលៈទេសៈ​ត្រឹមត្រូវ ។ សូមអ្នកចាំថា​៖ ហេតុអ្វីបាន​ជាមាន​មនុស្សខ្លះ​ត្រូវបានគេ​គោរពឱ្យតម្លៃ​ ឯមនុស្សខ្លះ​ទៀតត្រូវ​បានគេផាត់​ចេញមើល​ស្រាល​ ឬគ្មានតម្លៃ ​ឬមិន​ត្រូវបានគេ​គោរពកោត​ក្រែង?​ នោះគឺ​មកពីគេ​ជាប្រភេទ​មនុស្សដែល​ចេះតែនិយាយ ​តែមិនយល់ថា​ខ្លួនកំពុង​តែនិយាយពីអ្វី​! និងកំពុងតែ​និយាយជា​មួយនរណា​? នៅទីកន្លែងណា​? និងចំពេលវេលា​ដែរឬទេ? ​មួយវិញទៀត​, អ្នកត្រូវចាំថា​៖ “អណ្ដាតជាអាទិកន្លង សុខទុក្ខ​, ឬថោកថ្លៃផង​ ក៏ព្រោះតែ​អណ្ដាត​ ដូច្នេះ​មុននឹង​គ្រលាស់​អណ្ដាត​និយាយ​ ត្រូវបញ្ជូន​ពាក្យនោះ​ទៅឱ្យខួរ​ក្បាល​ដើម្បីគិត​ពិនិត្យពិចារណា​ជាមួយសិន ​។”​


សូមចាំថា​៖​ កុំរស់ជាខ្មែរ​ តែគ្មាន​ព្រលឹង!​ កុំរស់ជាខ្មែរ​ តែប្រៀប​បីដូចជា​សត្វសេកជា​ប់ទ្រុង! ​កុំរស់ជាខ្មែរ​ តែជាមនុស្ស​គ្មានគ្រូ​ ឬបំភ្លេចគុណគ្រូ​!​


ការ​ប្រើប្រាស់​ភាសាជាតិខ្មែរ​បានឱ្យបាន​ត្រឹមត្រូវ​នោះមានន័យថា​៖ អ្នកក៏ជា​ផ្នែកមួយ​ជួយឱ្យ​ស​ង្គមខ្មែរ​មាន​សុខសន្តិភាព ​សុវត្ថិភាព​ និងសុខដុមរមនាផងដែរ​ ៕​



ដោយ៖ ឈូកស
Cool FM 100.7

Related News

Comment..