បើ​អ្នកមាន​អាការៈ​នឿយហត់​ សូម​អនុវត្តនូវ​វិធី​ធម្មជាតិ​មួយនេះ​

Comment (s) / 24-May-2017កីឡា​និងសុខភាព


បច្ចុប្បន្ន​នេះ ​ភេសជ្ជៈ​កាហ្វេពិត​ជាមាន​ភាពពេញ​និយមណាស់​ក្នុងស្រទាប់​មនុស្ស​សម័យថ្មី ។​ ដើម្បីកាត់​បន្ថយ​អាការៈ​ងោកងុយ​ក្នុងពេល​ធ្វើការ​ មានអ្នក​ខ្លះ​ជ្រើសរើស​យកការ​ពិសារកាហ្វេ​ ដើម្បី​បំបាត់​អាការៈ​មួយនេះ​ ។​ ប៉ុន្តែ​ត្រឹមតែ​ពិសារ​ការហ្វេ​ដើម្បី​បំបាត់​អាការៈ​ងងុយ​គេង​ពេល​កំពុង​ធ្វើការ ​គឺមិនទាន់​គ្រប់គ្រាន់ទេ​ ។​ ប្រសិន​បើអ្នក​ចង់បំបាត់​ទាំងអាការៈ​ងងុយគេង​ និងបង្កើន​ភាពសកម្ម​ក្នុងម៉ោង​ការងារ​បន្ថែម​២-៤ម៉ោង​បន្ថែមទៀត​ អ្នកគួរ​តែពិសារ​កាហ្វេ​យ៉ាងហោច​ណាស់១កែវ ​មុនម៉ោង​សម្រាក​ថ្ងៃត្រង់​ប្រហែល​ជា៤៥នាទី​ ។ ​


សូម​ចំណាថា៖​ កាហ្វេ​គឺគ្រាន់​​តែជា​មធ្យោបាយ​បំពាត់​អាការៈ​ងងុយ​គេង​បណ្ដោះ​អាសន្នទេ ​ដូច្នេះ​ប្រសិន​បើអ្នក​ចង់កុំ​ឱ្យចេះតែ​ងងុយគេង ​និងអស់​កម្លាំង​ក្នុងម៉ោង​បំពេញ​កិច្ចការងារ ​សូមអ្នក​ត្រូវទៀង​ទាត់​ចំពោះ​ខ្លួនឯង ​គេងឱ្យ​បាន​គ្រប់គ្រាន់ ​និងហូប​អាហារ​ឱ្យបាន​គ្រប់គ្រាន់ ​នោះទើប​ជាជម្រើស​ប្រសើរ​ជាង​ ដែលមិន​បង្កឱ្យ​ប៉ះពាល់​ដល់​សុខភាព ​៕​



ដោយ៖ ឈូកស
ប្រភព៖ WEF

Related News

Comment..