មនុស្សឆ្លាតត្រូវ​​ចេះ​បែង​ចែក​ទ្រព្យ​ជា​៤​ចំណែក​

Comment (s) / 25-May-2017កម្សាន្តប្លែកៗ


ប្រាក់ ​! នរណាៗ​ក៏​អាច​រក​ប្រាក់​បាន​ដែរ​ ប៉ុន្តែ​វិធី​ទុក​ដាក់​ និង​ចាយ​វាយ​ប្រាក់​កាស​ដែល​ខ្លួន​រក​បាន​នោះ​ឱ្យ​បាន​ត្រឹម​ត្រូវ ​និង​មាន​ប្រសិទ្ធ​ភាព ​គឺ​មិន​ដូច​គ្នា​ទេ ​។ មាន​មនុស្ស​មួយ​ចំនួនតែ​ងឆ្ងល់ថា​ ហេតុអ្វីបាន​ជា​មានមនុស្សមួយ​ចំនួនកា​ន់​តែ​មាន ​ឯ​ខ្លួន​គេវិញ​មិន​ឃើញ​រីកចម្រើន​អ្វី​សោះ​ (និយាយ​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រកបរ​បរ​សុច្ចរិត​ ។ ចម្លើយ​គឺ​មាន​តែ​មួយ​គត់​គឺ​ស្ថិត​នៅ​ត្រង់​ថា៖​ តើ​បុគ្គល​នោះ​ឧស្សាហ៍​ និង​ឆ្លាត​ប៉ុណ្ណា​ទាំង​ក្នុង​ការ​រក​ប្រាក់​ និង​ទុក​ដាក់​ចាយ​វាយ​ប្រាក់​អស់​ទាំង​នោះ ​។

 

យោង​តាម​សៀវភៅ ​សិង្គាល​កសូត្រ, ​បុគ្គល​ដែល​សម្បូណ៌​ដោយ​ភោគ​ទ្រព្យ​តាម​រយៈ​ការ​ប្រកប​របរ​សុច្ចរិត​ស្មោះ​ត្រង់ ​និង​ប្រកប​ដោយ​ធម៌​នោះ​គឺ​គេ​អនុវត្ត​តាម​វិធី​ទាំង​៤​យ៉ាង​ខាង​ក្រោម​នេះ​៖

 

១. សង​បំណុល​ចាស់​៖

          ការ​សង​បំណុល​ចាស់​ ក្នុង​ន័យ​នេះ​គឺ​យើង​ត្រូវ​ចេះ​បែង​ចែក​ទុក​មួយ​ភាគ​សម្រាប់​ចិញ្ចឹម​បី​បាច់​ថែរ​ក្សា​មាតា​បិតា​ក្នុង​គ្រា​លោក​ឈាន​ដល់​ដំណាក់​កាល​ជរា​ ។ យើងត្រូវតបស្នងសងគុណទៅកាន់លោកទាំងពីរវិញដោយកតញ្ញូតាធម៌ ភាពទន់ភ្លន់និងសេចក្ដីគោរពដ៏ក្រៃលែង ។ នេះគឺជាការសងបំណុលចាស់ គឺបំណុលគុណូបការៈរបស់មាតាបិតាដែលបានចិញ្ចឹមមើលថែរក្សាការពារយើងតាំងពីតូចមក។



 

២. បុលបំណូលថ្មី៖

          រីឯប្រាក់មួយភាគទៀតគឺចែករំលែកទុកឱ្យបំណុលថ្មី គឺទុកសម្រាប់ចិញ្ចឹមឧបត្ថម្ភដល់បុត្តធីតាឱ្យមានការសិក្សារៀនសូត្រជាដើម។

 

៣.បោះចូលជ្រោះជ្រៅ៖

          ចំណែកប្រាក់ភាគទីបីនេះគឺលោកអ្នកគប្បីរៀបចំសន្សំទុកដាក់ត្រៀមលក្ខណៈឱ្យបានល្អទុកសម្រាប់គ្រាមានអាសន្នបន្ទាន់ឬទុកសម្រាប់ប្រកបរបរផ្សេងៗ ឬក៏ទុកសម្រាប់ទ្រទ្រង់ជីវភាពជាបន្តបន្ទាប់ឱ្យប្រកបដោយភាពថ្លៃថ្នូររុងរឿងក្នុងសង្គមនឹងគេ ។

 

៤.កប់នៅក្នុងព្រះធរណី៖

          លុយដុល្លារមាស ពេជ្រ កែវកងដែលអ្នករកបានគឺជាទ្រព្យក្រៅខ្លួនដែលងាយនឹងត្រូវគេលួច ឬប្លន់បានប៉ុន្តែបើអ្នកជាមនុស្សប្រកបដោយបញ្ញា ចូរអ្នកលៃលកចំណែកភាគណាមួយនៃទ្រព្យដែលអ្នករកបាននោះទៅកសាងអំពើល្អ,ស្ទួយវិស័យវប្បធម៌ និងអរិយធម៌សង្គម, ជួយបុព្វជិតអ្នកបួសស្វែងរកសច្ចធម៌,កសាងមន្ទីរពេទ្យ, ផ្លូវ-ថ្នល់ ឬសាលារៀនជាដើម ដែលនេះហៅថា៖ការយកទ្រព្យទៅកប់ក្នុងព្រះធរណី គឺពុំមានចោរណាហ៊ានលួច ឬប្លន់បានដោយងាយៗឡើយ ៕

ដោយ៖ ឈូកស
ប្រភព៖ សៀវភៅសិង្គាលកសូត្រ

Related News

Comment..