Ariana ​Grande​វិល​ទៅអាមេរិក​វិ​ញហើយ​ បន្ទាប់​ពីការ​បន្ទុះគ្រាប់​បែកក្នុង​ពេលប្រគុំ​តន្ត្រី​របស់នាង​នោះ!​

Comment (s) / 27-May-2017កម្សាន្តប្លែកៗ


ល្បះ៖​ តារា​ចម្រៀង​ស្រីវ័យ​ក្មេង​ពេញនិយម​របស់អាមេរិក​ នាងAriana ​Grande​ត្រូវបាន​គេរាយការណ៍​ថា​ ទៅដល់​សហរដ្ឋអាមេរិក​វិញហើយ​ បន្ទាប់ពីការ​បន្ទុះ​គ្រាប់បែក​កំឡុង​នៃការ​ប្រគុំ​តន្រ្តី​របស់​នាងនោះ។​


ការ​រាយការណ៍​កន្លង​ទៅឃើញ​ថា មនុស្ស​យ៉ាងហោច​ណាស់២២​នាក់​ បានបាត់បង់​អាយុជីវិត ​ហើយយ៉ាង​ហោចណាស់​ក៏៥៩អ្នកដែ​រ បានរង​របួស​នៃការ​បន្ទុះ​គ្រាប់បែក​នោះ​ ភ្លាមៗ​នោះនាង​ក៏បាន​បញ្ឈប់​ការបង្ហាញ​ចម្រៀង​របស់នាង​ភ្លាមៗ។​


ប្រភព​មួយបាន​ប្រាប់ថា៖​«អារៀណា​ គឺពិបាក​លួងលោម»​ បន្ទាប់ពី​ហេតុការណ៍​ដ៏រន្ធត់នេះ​ បានកើត​ឡើងទៅ​លើនាង។​ « នាងពិត​ជាឈឺចាប់​ក្នុងបេះដូង​ខ្លាំងណាស់»។​ នាងខ្លួន​ឯង​ក៏មិន​ជឿជា​ក់ថាមាន​ហេតុការណ៍​ដ៏អាក្រក់​បែបនេះ​កើតឡើងដែរ។​ នាងបាន​យំអស់​ជាច្រើនម៉ោង​ជាមួយក្រុមរាំ​របស់នាង​ ហើយនិយាយថា៖​ « ទំហំបេះដូង​របស់នាង ​ស្រលាញ់​អ្នកគាំទ្រ​ខ្លាំងណាស់»។​

ក្រុមរបស់ ​Ariana​ បច្ចុប្បន្ន​នេះកំពុង​តែវាយ​តម្លៃ​អំពីការ​ប្រគុំ​តន្ត្រីទេសចរណ៍​ជាអន្តរជាតិ​របស់នាង ថាតើ​គួរតែ​បញ្ចប់​ឬក៏ត្រូវ​បន្តទៅ​ទៀតនោះ៕​




អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.telegraph.co.uk

Related News

Comment..