ហេតុ​អ្វី​អ្នក​ចុក​រោយ​ត្រង់​ក​ ពេល​ក្រោក​ពី​គេង?​ នេះ​ជា​វិធី​ដើម្បី.​...

Comment (s) / 09-Jun-2017កីឡា​និងសុខភាព



តើ​អ្នក​កំពុង​ប្រឈម​នឹង​អាការៈ​ចុក​រោយ​ត្រង់​ផ្នែក​ក​ រាល់​ពេល​ក្រោក​ពី​ដំណេក​មែន​ទេ​? 

បើ​យោង​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ Charles Kim ​អ្នក​ជំនា​ញ​វេជ្ជសាស្រ្ត​សាច់​ដុំ​នៃ​សាកល​វិទ្យាល័យ​ញូយ៉ក​ បាន​ប្រាប់​ថា៖ មូលហេតុ​ដែល​មនុស្ស​ភាគ​ច្រើន​ក្នុង​យុគ​សម័យ​នេះ​មាន​អាការៈ​ចុក​រោយ​នៅ​ត្រង់​ផ្នែក​ក​ជា​ប្រចាំ​នោះ ​ព្រោះ​ដោយ​សារ​កត្តា​៣​យ៉ាង៖​ ទី១. មក​ពី​ការ​អង្គុយ​របស់​លោក​អ្នក​មាន​លក្ខណៈ​មិន​ត្រង់​តាម​គន្លង​ឆ្អឹង​ខ្នង​ ។ ទី២​. ការ​ដេក​របស់​លោក​អ្នក​មិន​ត្រូវ​តាម​ដំណើរ​ធម្មជាតិ​ដែល​រាង​កាយ​ត្រូវការ​ ដែល​ជា​ទម្លាប់​របស់​មនុស្ស​មួយ​ចំនួន​គឺ​ឧស្សាហ៍​ដេក​រមៀល​ចុះ​រមៀល​ឡើង​ ដែល​នាំ​ឱ្យ​ឆ្អឹង​ក​ និង​ឆ្អឹង​ត្រគាក​មិន​ត្រឹម​ត្រង់​តាម​គន្លង​ជា​មួយ​គ្នា​ និង​ទី៣ ​មក​ពី​ការ​ធ្វើ​ចលនា​នៅ​ត្រង់​ផ្នែក​ក្បាលរបស់លោកអ្នកឧស្សាហ៍ឱន ឬឈ្ងោកមើលចុះទៅក្រោម ឬ៤៥ដឺក្រេជាញឹកញាប់ ដែលនាំឱ្យសាច់ដុំត្រង់ផ្នែកកញ្ចឹងកត្រូវប្រើកម្លាំងច្រើនជាអតិបរមាជាប្រចាំដើម្បីទប់ទម្ងន់ក្បាលរបស់អ្នកដែលមានទម្ងន់ចន្លោះពី៤.៥ ទៅ៥.៥គីឡូក្រាម ។ 


ហានិភ័យមួយដែលលោកវេជ្ជបណ្ឌិត Kim ព្រមានចំពោះមនុស្សសម័យថ្មីនាពេលបច្ចុប្បន្ននេះគឺ ការប្រើប្រាស់កុំព្យូទ័រ និងការឱនមើលទូរស័ព្ទច្រើនម៉ោងពេកនឹងបង្កឱ្យលំនឹងត្រង់ផ្នែកកមិនត្រឹមត្រង់ នោះនឹងនាំឱ្យមានអាការៈឈឺចុករោយជាប្រចាំមិនខាន ។ ដូច្នេះទើបលោកវេជ្ជបណ្ឌិតផ្ដាំថា៖ វិធីដើម្បីកាត់បន្ថយអាការៈឈឺចុករោយនេះ គឹលោកអ្នកគួរតែចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់ដើរ ដេក ឈរ អង្គុយឱ្យត្រង់តាំងពីត្រង់ផ្នែកចង្កេះដល់ផ្នែកកញ្ចឹងក ត្រូវចេះភ្ញាក់រលឹកប្រាប់ខ្លួនឯងឱ្យរក្សាលំនឹងទម្ងន់ក និងដងខ្លួនឱ្យស្មើរគ្នា និងឧស្សាហ៍ធ្វើលំហាត់ប្រាណ ហាត់ពត់រាងកាយជាប្រចាំដើម្បីកាត់បន្ថយអាការៈស្រ្តេសផងដែរ ៕





ដោយ៖ ឈូកស
ប្រភព៖ business insider

Related News

Comment..