បច្ចេក​ទេស​ពត់​តំរង់​ធ្មេញ​អាស្រ័យ​លើ​ទំរង់​មុខ​ និង​ មាត់​​ (Facial Driven Of Orthodontic)

Comment (s) / 12-Jun-2017កីឡា​និងសុខភាព


                             

កាល​ពី​មុន​ បច្ចេកទេស​ពត់​ធ្មេញ​ ត្រូវ​បាន​ប្រើ​ដើម្បី​ពត់​តំរង់​ធ្មេញ​ទាំង​អស់​ក្នុង​មាត់ ​ឲ្យ​រត់​ត្រង់​ជួរ។​ លទ្ធផល​ដែល​រំពឹង​ពី​ការ​ពត់​ធ្មេញ​ឲ្យ​រត់​ត្រង់​ជួរ​នេះ​ បាន​ជួយ​ឲ្យ​ធ្មេញ​បំពេ​ញ​មុខ​ងារ​ទំពារ​បាន​ត្រឹ​ម​ត្រូវ ​និង​អាច​បញ្ចេញ​ស​ម្លេង​បាន​ច្បាស់​ល្អ។​ មក​ដល់​បច្ចុប្បន្ន​នេះ ​បច្ចេក​ទេស​ពត់​ធ្មេញ​ បាន​បោះ​ជំហ៊ាន​ទៅ​មុខ​មួយ​កម្រិត​ទៀត ​ដែល​ធ្វើ​អ្ន​ក​ជំ​ងឺ​ទទួល​បាន​លទ្ធផល​លើស​ពី​ការ​​រំពឹង​ទុក​។ នោះ​គឺ​បាន​ការ​ផ្លាស់​ប្ដូរ​ទំរង់​មុខ​របស់​អ្នក​ជំងឺ​ទាំង​មូល​។ ហេតុ​ដូចនេះ​ហើយ​បាន​ជា​បច្ចេកទេស​ថ្មី​ចុង​ក្រោយ​(ដែលប្រើបា្រស់នៅមន្ទីរព្យាបាលធ្មេញបស្ចឹម) គឺ​ជា​ការ​ពត់​តំរង់​ធ្មេញ​ដោយ​យោង​ទៅ​លើ​លក្ខណៈ​សម​ស្រប ​ស្រស់​សា្អត​នៃ​ទំរង់​មុខ​អ្នក​ជំងឺ​ (Face-Driven Orthodontic) ត្រូវ​បាន​យក​មក​អនុវត្ដ​យ៉ាង​ល្អិត​ល្អន់​សំរាប់​ជា​ផែន​ការ​ព្យាបាល​អ្នក​ជំងឺ។​
តើ​​អ្វី​ទៅ​ជា​ការ​ព​ត់​តំរង់​ធ្មេញ​អាស្រ័យ​ទៅ​លើ​ល​ក្ខណៈ​សមស្រប​ស្រស់​ស្អាត​នៃ​ទំរង់​មុខ​របស់​ អ្នក​ជំងឺ​?

(What is face-driven orthodontic treatment?)


ការព្យាបាលពត់តំរង់ធ្មេញដោយប្រើបច្ចេកទេសសាមញ្ញគឺលទ្ធផលទទួលបានត្រឹមតែធ្វើអោយធ្មេញរត់ត្រង់ជួរប៉ុណ្ណោះ។ ការប្រើបច្ចេកទេសសាមញ្ញ អាចបណ្ដាលអោយមានផលអវិជ្ជាមាន មានភាពមិនប្រក្រតីកើតទ្បើងទៅលើសោភណ្ឌនៃទំរង់មុខរបស់អ្នកជំងឺ។ ឧទាហរណ៍៖ បើសិនជាករណីទាញធ្មេញមុខចូលទៅក្រោយខ្លាំងពេកបណ្ដាលអោយទំរង់មុខរបស់អ្នកជំងឺមានសភាពក្រហិបចូលក្នុងនោះនាំអោយបបូរមាត់ក្រហិបទៅតាមនោះដែរ។ ផ្ទុយទៅវិញបើបរាជ័យក្នុងការធ្វើផែនការព្យាបាលដោយការទប់លំនឹងធ្មេញថ្គាមក្រោមនោះធ្វើអោយធ្មេញថ្គាមមានចលនាមកខាងមុខជាលទ្ធផលបណ្ដាលអោយមាត់របស់អ្នកជំងឺមានសភាពប៉ោងក្រពុងទ្បើងបន្ទាប់ពីព្យាបាលរួច។ មានករណីខ្លះទៀត ការព្យាបាលមិនបានគិតពីសភាពទំរង់នៃស្នាមញញឹមរបស់អ្នកជំងឺឲ្យល្អិតល្អន់ ដែលបានបណ្ដាលអោយអ្នកជំងឺសើចចេញអញ្ចាញខ្លាំងបន្ទាប់ពីធ្វើការព្យាបាលរួច។ 


ហេតុផលដូចដែលបានលើកឡើងខាងលើនេះហើយ ដែលលោកអ្នកគួរជ្រើសរើសពត់ធ្មេញជាមួយអ្នកជំនាញ ជាជាងការស្វែងរកសេវាព្យាបាលធម្មតាដែលមិនអាចវាស់ស្ទង់ពីលទ្ធផលក្រោយការព្យាបាល។ ជាក់ស្តែងនៅមន្ទីរព្យាបាលធ្មេញបស្ចិមយើងមានការយកចិត្តទុកដាក់យ៉ាងល្អឥតខ្ចោះចំពោះដំណាក់កាលនីមួយៗ។ ចំពោះការរៀបចំផែនការព្យាបាលដែលអាស្រ័យទៅលើទំរង់មុខជំងឺគឺមានលក្ខណៈពិសេសត្រង់ថា ទំរង់មុខអ្នកជំងឺស្នាមញញឹម និងមុខងារទំពារត្រូវបានយកមកធ្វើការវិនិច្ឆ័យយ៉ាងល្អិតល្អន់ជាកញ្ចប់តែម្ដង។ មានន័យថា ទាំងការដែលធ្វើអោយធ្មេញបំលាស់ទី និងទំរង់មុខមានការផ្លាស់ប្ដូរត្រូវបានធ្វើអោយមានដំណើរការព្រមគ្នា។

ទី១៖ ផោ្ដតទៅលើនិរន្ដន៏ភាពនៃលទ្ធផល

ការពត់ធ្មេញជាមួយនឹងអ្នកឯកទេស គឺជាការព្យាបាលដែលអាស្រ័យទៅលើទំរង់មុខអ្នកជំងឺគឺផ្ដោតជាសំខាន់ជាងនេះទៀតទៅលើភាពយូរអង្វែងនៃសមាមាត្រនៃផ្ទៃមុខទាំងមូល។ ជាជាងគិតតែអំពីសភាពលក្ខណៈនៃធ្មេញរបស់អ្នកជំងឺសំរាប់រយៈពេល ១ ឬ ២ឆ្នាំយើងត្រូវគិតអំពីសោភណ្ឌភាពនៃផ្ទៃមុខរបស់អ្នកជំងឺសំរាប់រយៈពេល ៣០ឆ្នាំ។
ទី២៖ វិធីសាស្រ្ដរួម

ការពត់តម្រង់ធ្មេញអាស្រ័យទៅលើទំរង់មុខ មិនត្រឹមតែជាការព្យាបាលទៅលើរោគសញ្ញា (symptom) ដែលស្ដែងចេញមកតែប៉ុណ្ណោះទេ ប៉ុន្ដែវាជាការព្យាបាលទៅលើមូលហេតុ(cause) ដែលបង្កអោយមានបញ្ហាកំលាងធ្មេញផងដែរ។ វិធីសាស្រ្ដនេះគឺផ្ដោតទៅលើទំនាក់ទំនងអស់រវាងចលនារបស់ធ្មេញ ឥរិយាបទ រឺទីតាំងរបស់មាត់ ព្រមទាំងភាពចុះសំរុងគ្នានៃផ្ទៃមុខទាំងមូល។ ការយកចិត្តទុកដាក់លើកត្ដាទាំងបីខាងលើនេះ ធ្វើឲ្យយើងមិនត្រឹមតែទទួលបានលទ្ធផលល្អប្រសើរនោះទេ តែថែមទាំទទួលបាននូវស្ថេរភាពនៃលទ្ធផលទាំងនោះផងដែរ៕

រៀបរៀងដោយ៖ អ្នកស្រីទន្ដបណ្ឌិត ជាង ម៉េងជូ
នៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាវិមានឯករាជ្យ

Related News

Comment..