ព្រោះ​ឈ្នួល​ផ្ទះ​ថ្លៃ​ពេក​ សង្សារ​មួយ​គូ​ស៊ូ​ច្នៃឡាន​​ធ្វើ​ផ្ទះ​ចល័ត​ដើរ​លេង​ជុំវិញប្រទេស​

Comment (s) / 14-Jun-2017កម្សាន្តប្លែកៗ


ឆ្នាំ​២០១៥​ វា​គឺ​ពេល​វេលា​ដែល​ Juliana ​និ​ងRichmond បាន​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង ​San Francisco​ សហរដ្ឋអាមេរិក ​។ អ្នក​ទាំង​ពីរ​បាន​ចំណាយ​ពេល​ត្រឹម​តែ​ជាង​៤​ខែ​ប៉ុណ្ណោះ​ដើម្បី​ស្គាល់​គ្នា​រហូត​បាន​ស្រឡាញ់​គ្នា​ និង​សន្យា​ព្រម​ស្ម័គ្រ​ស្មោះ​រួម​រស់​ជា​មួយ​គ្នា​ ។ នៅ​សហរដ្ឋ​អាមេរិក ​ទីក្រុង ​San Francisco ​គឺ​ជាទី​ក្រុង​ដ៏ទំនើប​មួយ​ដែល​ស្ទើរ​តែ​គ្រប់​យ៉ាង​ត្រូវ​ការ​ខ្ទង់​ចំណាយ​ខ្ពស់ ​ដែល​បង្ក​ផល​លំបាក​ដល់​យុវជន​ ឬ​គូ​ជីវិត​ថ្មី​ថ្មោង​ដែល​ចង់​កសាង​គ្រួសារ​មួយ​ដោយ​ឯករាជ្យ ​។ 


នៅក្នុងទីក្រុង អ្នកទាំងពីរបានព្យាយាមប្រឹងប្រែងធ្វើការ ដោយលោក Richmond មានការងារជាអ្នកប្រឹក្សាយោបល់ និង Juliana ធ្វើការជាអ្នករចនា (UX Designer) ។ ជារៀងរាល់ខែអ្នកទាំងពីរត្រូវផាត់ទៅលើការជួល Apartment តម្លៃ ១,៥០០ ដុល្លារ ដែលតម្លៃនេះបានធ្វើឱ្យគូសង្សារទាំងពីរនាក់យល់ឃើញថាពិបាកនឹងបន្តរស់នៅក្នុងស្ថានភាពបែបនេះតទៅមុខទៀត និងណាមួយចង់ត្រាច់ចរដើរលេងជុំវិញផ្ទៃប្រទេសជាមួយគ្នាផង ទើបអ្នកទាំងពីរសម្រេចយកប្រាក់សន្សំមួយផ្នែករបស់ខ្លួន ទៅទិញឡានមួយទឹកមួយគ្រឿងតម្លៃជាង១២,០០០ដុល្លារ ។ អ្នកទាំងពីរប្រឹងជួសជុល និងរចនាឱ្យថ្មី និងមាំឡើងវិញ ដើម្បីធ្វើជាកូនបន្ទប់ផ្ទះចល័តមួយសម្រាប់ដំណើរផ្សងព្រេង ។ 


អ្នកទាំងពីររស់នៅគ្រប់ទីកន្លែង ។ ក្នុងមួយថ្ងៃៗអ្នកទាំងពីរធ្វើដំណើរពីទីកន្លែងមួយទៅទីកន្លែងមួយទៀតក្នុងរយៈចម្ងាយចន្លោះពី៣០ ទៅ៨០គីឡូម៉ែត្រ ។ មិនត្រឹមតែទទួលបាននូវជីវិតបែបជាគូទេសចរត្រាច់ចរជុំ។






ដោយ៖ ឈូកស
ប្រភព៖ business insider

Related News

Comment..