សុខ​ភាព​មាត់​ធ្មេញ​៖ ផល​ប៉ះ​ពាល់​នៃ​សំអេច​ធ្មេញ ​និង​ជំងឺ​រ​លាក​អញ្ចាញ​ធ្មេញ​ដល់​សុ​ខភាព​រ​បស់​អ្នក​

Comment (s) / 14-Jun-2017កីឡា​និងសុខភាព


មាន​មនុស្ស​ជា​ច្រើន​ មិន​បាន​ដឹង​អំពី​ទំនាក់​ទំនង​ដោយ​ផ្ទាល់​រវាង​សុខ​ភាព​មាត់​ធ្មេញ​ និង​សុខភាព​រាង​កាយ​ទាំង​មូល​នោះ​ទេ។​ ជា​ការ​ពិត​ណាស់​ដែល​បញ្ហា​សុខភាព​មាត់​ធ្មេញ​អាច​នាំ​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព​រាង​កាយ​ទាំង​មូល​។ 

​សំអេច​ធ្មេញ ​និង ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ 

ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​គឺ​ជា​ជំងឺ​ដែល​កើត​ឡើង​នៅ​លើ​អញ្ចាញ​ធ្មេញ​ ដែល​អាច​បណ្តាល​ឱ្យ​ហើម​​អញ្ចាញ​ធ្មេញ​។ ប្រសិន​លោក​អ្នក​មាន​អញ្ចាញ​ធ្មេញ​ហើម ​ឬ​ឡើង​ក្រហម​ខុស​ពី​ធម្មតា​ ហូរ​ឈាម​តា​ម ​អញ្ចាញ​ធ្មេញ ​បន្ទាប់​ពី​ដុស​ធ្មេញ ​គឺ​មាន​ន័យ​ថា​លោក​អ្នក​កំពុង​តែ​ប្រឈម​នឹង​​​ការ​កើត​មាន​ជំងឺ​រលាក​​អញ្ចាញ​ធ្មេញ។​ រូបភាព​ខាង​ក្រោម​នេះ ​នឹង​បង្ហាញ​ពី​អញ្ចាញ​ដែល​មាន​បញ្ហា​ និង​អញ្ចាញ​​ដែល​មាន​សុខភាព​ល្អ​។

សំអេច​ធ្មេញ​គឺ​ជា​កំទេច​កំទី​ចំណី​អាហារ​ដែល​សិ្ថត​នៅ​ចន្លោះ​ធ្មេញ​។ សំអេចធ្មេញ​អាច​ត្រូវ​បាន​សំអាត​ចេញ ​តាម​រយៈ​ការ​ដុស​ធ្មេញ​ឱ្យ​បាន​ត្រឹម​ត្រូវ ​និង​ដុស​ឲ្យ​បាន​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។ ទោះ​យ៉ាង​ណា ​លោក​អ្នក​មិន​អាច​សំអាត​សំអេច​ធ្មេញ​បាន ​100%​ ដោយ​ខ្លួន​ឯង​បាន​ឡើយ ​ហើយ​សំអេច​ដែល​ជាប់​នឹង​ជើង​ធ្មេញ​នឹ​ង​ក្លាយ​ទៅ​ជា​រឹងហើយបំលែងខ្លួនទៅជាកំបោរធ្មេញ (Tartar)។ ហេតុដូច្នេះ លោកអ្នកត្រូវមកទទួលការសំអាតធ្មេញជាមួយនឹងទន្តបណ្ឌិតជំនាញរៀងរាល់6ខែម្តង ដើម្បីធានាបានសុខភាពមាត់ធ្មេញល្អ។


សុខភាព​មាត់​ធ្មេញ​  ជំងឺ​អញ្ចាញ​ធ្មេញ ​បាក់​តេរី​ និង​​ប្រព័ន្ធ​ភាព​សុំា​

គ្រោះ​ថ្នាក់​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ​នេះ​គឺ​ពិត​ជា​ធ្ងន់​ធ្ងរ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​បាត់​បង់​ធ្មេញ​។ បន្ទាប់​ពី​ការ​បាត់​បង់​ធ្មេញ​ លោក​អ្នក​នឹង​ប្រឈម​ជា​មួយ​ការ​ប៉ះ​ពាល់​សុខ​ភាព​ជា​ទូទៅ​ទាំង​មូល​។ ជំងឺ​រលាក​អញ្ចាញ ​ឬ​បញ្ហា​សុខភាព​មាត់​ធ្មេញ​ធ្ងន់​ធ្ងរ​ គឺ​ងាយ​នឹង​កើត​មាន​បាក់​តេ​រី​មួយ​ចំនួន​ធំ​ដែល​បាក់​​តេរី​ទាំង​នោះ ​អាច​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​បាន​យ៉ាង​ងាយ​។ នេះ​គឺ​មាន​ន័យ​ថា​បញ្ហា​សុខភាព​មាត់​ធ្មេញ​ ដូច​ជា​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ អាច​បង្ហាញ​ថា​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ចុះ​ខ្សោយ​។

ការសិក្សាមួយចំនួនបានបង្ហាញថាជំងឺអញ្ចាញធ្មេញអាចប៉ះពាល់ដល់បេះដូង និងបង្កើនហានិភ័យនៃអការៈគាំងបេះដូងនិងបញ្ហាផ្សេងទៀត។

ការស្រាវជ្រាវថ្មីបានរកឃើញថាធ្មេញពុកអាចនាំឱ្យកើតជំងឺទឹកនោមផ្អែម។ ជាង 70% នៃអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែម ច្រើនកើតមានបញ្ហាមាត់ធ្មេញធ្ងន់ធ្ងរ។ នេះ គឺដោយសារតែអ្នកជំងឺដែលមានជំងឺអញ្ចាញធ្មេញ មិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។







រៀបរៀងដោយ៖ ទន្តបណ្ឌិត ថន សិរីកុសល
នៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាសូរិយា

Related News

Comment..