វិធីធ្វើឱ្យម៉ាស៊ីនយានយន្តខ្លាំង និងស៊ីសាំងតិចជាងមុន

Comment (s) / 04-Jul-2017បច្ចេកវិទ្យា​​


ជា​ការ​ពិតណាស់​ ​អ្នក​ផលិត​រថយន្ត​តែងតែ​ព្យាយាម​រិះរក​វិធីសាស្ត្រ​ក្នុង​ការ​ផលិត​ធ្វើយ៉ាង​ណា​ឲ្យ​ថយន្ត​ពី​មួយ​ជំនាន់​ទៅមួយ​ជំនាន់​មាន​ថាមពល​រឹតតែ​ខ្លាំងក្លា​ ​និង​ស៊ីសាំង​កាន់​តែតិច​ ​។​ ​តើអ្នក​ចាំ​បាច់​ត្រូវ​តែ​រំពឹង​ទាំង​ស្រុង​ទៅ​លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​មែនទេ​?​ ​មិន​ប្រាកដទេ​ ​ព្រោះ​អាថ៌កំបាំង​ទាំង​៥​ខាង​ក្រោម​នេះ​​ដែល​មាន​​តែ​ជាងជួសជុល​/​តម្លើង​យានយន្ត​ភាគ​តិច​ដែល​ដឹង​ពេល​នេះ​អ្នក​​ក៏​អាច​ដឹង​ ​និង​សាកល្បង​ជា​មួយ​វិធី​សន្សំ​សំចៃ​​ទាំង​នេះ​បានដែរ​ ​។​



​1​.  ​​ផ្លាស់​ប្តូរ​តម្រង​ខ្យល់​៖ ​តម្រង​ខ្យល់​មាន​តួនាទីយ៉ាង​សំខាន់​បំផុត​ចំពោះ​ម៉ាស៊ីន​រថយន្ត​ ​ហើយ​វា​គួរ​តែ​ផ្លាស់​ប្តូរ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ទៀង​ទាត់​ដើម្បី​ឲ្យ​រថយន្ដ​ដំណើរ​ការ​បានស្រួល​ ​​និងរក្សា​ ​ថាមពល​ខ្លាំងក្លា​។ ​យ៉ាង​ណា​មិញ​ ​ប្រសិន​បើ​តម្រង​ខ្យល់​កក​សន្ទះ​ដោយ​សារ​តែ​ធូ​លី​ដី​ ​វា​នឹង​កាត់​បន្ថយ​ថាមពល​សេះ​​ដែល​ជា​ករណី​ធ្វើ​ឲ្យ​ការ​បើក​បរ​រអាក់រអួល​ ​និង​ខ្សោយ​ថាមពល​។ ​ចំពោះ​ តម្រង​ខ្យល់​ស្អាត​ជួយ​បង្កើន​ថាមពល​ដល់​ល្បឿន​លឿន​ជាង​មុន​ដល់​ទៅ​ ​១០​ភាគរយ​ ​ព្រម​ទាំង​ជួយ​សន្សំ​សំចៃ​ប្រេង​បាន​មួយ​កម្រិត​។ ​អ្នក​ជំនាញ​ផ្នែក​ថែទាំ​យានយន្ត​បានផ្តល់​ដំបូន្មាន​ឲ្យ​ ​ឧស្សាហ៍​ផ្លាស់ប្តូរ​តម្រង​ខ្យល់​នៅ​រាល់​ពេល​បើកបរ​បាន​ចម្ងាយ​ពី​ ១៩៣០០​ ​ទៅ​ ​២៤១០០​ ​គីឡូ​ម៉ែត្រ​។​​


2.​  ​ប្រើប្រាស់​​សម្ពាធ​ខ្យល់​កង់​ត្រឹមត្រូវ​៖ ​ការ​ប្រើប្រាស់​សម្ពាធ​ខ្យល់កង់​បាន​ត្រឹមត្រូវ​អាចជួយ​រក្សា​សុវត្ថិភាព​ ​និង​បង្កើន​ថាមពល​បើកបរ​។ ​ជាក់ស្តែង​  ​ការ​ប្រើប្រាស់​សម្ពាធ​ខ្យល់​កង់​មិន​ត្រឹម​ ​ត្រូវ​ងាយ​ប្រ​ឈម​គ្រោះ​ថ្នាក់​ក្រឡាប់​ ​និង​ជា​ករណី​ស៊ី​ប្រេងសាំង​កាន់​តែ​ច្រើន​ ​។​ ​វាពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ​ដែល​អ្នក​បើក​បរ​គ្រប់​រូប​គួរ​តែ​ត្រួត​ពិនិត្យ​សម្ពាធ​ខ្យល់​កង់​ឲ្យ​បាន​ទៀងទាត់​ ​និង​ប្រើ​ប្រាស់​ត្រូវ​ទៅ​នឹង​អាកាស​ធាតុ​ក៏​ដូចជា​ស្ថានភាព​ផ្លូវ​មុន​ពេល​ចេញ​ដំណើរ​​។​ ​ការ​សប់កង់​បាន​ត្រឹមត្រូវ​អាច​ជួយ​សន្សំ​សំចៃ​សាំង​ជាង​មុន​ ​៣​ភាគរយ​។​


3​. ​ ​ប្តូរ​ប្រេង​ម៉ាស៊ីន​ទៀង​ទាត់​៖ ​កា​រ​ប្តូរ​ប្រេង​ម៉ាស៊ីន​ទៀងទាត់​ជួយឲ្យ​ម៉ាស៊ីន​រត់​បាន​ស្រួល​ ​និង​មិន​ឡើង​កំដៅ​ដែល​ជា​កត្តា​សន្សំ​សំចៃ​សាំង​ ​និង​បង្កើន​ថាមពល​ម៉ាស៊ីន​ខ្លាំង​ក្លា​ជាងមុន​។​ ​ដោយឡែក​ ​ប្រេង​ម៉ាស៊ីន​កខ្វក់​ឬ​អស់អាយុ​កាល​អាច​បណ្តាលឲ្យ​ម៉ាស៊ីន​ដំណើរការ​មិន​បាន​ស្រួល​ ​ងាយ​ឡើង​កំដៅ​ ​ដែល​ឆ្ពោះ​ទៅ​រក​ការ​ស៊ីសាំង​ ​និង​ថាមពល​ថយ​ចុះ​។ ​ការ​ប្តូរ​ប្រេង​ទៀង​ទាត់​ ​និង​ជ្រើសរើស​ប្រេង​មាន​គុណភាព​ខ្ពស់​ជួយ​សន្សំ​សំចៃ​សាំង​ជាមធ្យម​ ​២​ភាគរយ​។​


4.​​  ​​ចាក់​សាំង​​មាន​គុណភាព​​ខ្ពស់​​៖​ ​​ជ្រើសរើស​​ចាក់​សាំង​​មាន​​គុណភាព​​ខ្ពស់​​​ជួយ​​បង្កើន​​ថាមពល​​ដល់​​គ្រឿង​​ម៉ាស៊ីន​​គ្រប់ផ្នែក​​ ​​និង​​សន្សំ​​សំចៃ​​សាំង​​ច្រើន​​ជាងមុន​​។ ​​ដូច្នេះ​​គួរ​​ជ្រើសរើស​​ចាក់សាំង​​ ​​នៅ​ស្ថានីយ៍​​ប្រេង​ឥន្ធនៈ​​ណា​​ដែល​នាំ​​ចូល​​ប្រេង​​មាន​​គុណភាព​​ខ្ពស់​ ​​និង​គួរ​ប្រើប្រាស់​សាំង​ដែល​មាន​ឧស្ម័ន​អូតាន​ខ្ពស់​ផង​ដែរ​។​


5​.​  ​ឆែក​មើល​ប៊ូហ្ស៊ី​៖ ​បើ​ទោះ​រយៈ​ពេល​ឆែក​ប៊ូហ្ស៊ី​ធ្វើ​ឡើង​នៅ​រៀង​រាល់​ពេល​បើក​បរ​បាន​ចម្ងាយ​ពី​ ​៩៦០០០​ ​ទៅ​ ​១៦០០០០​ ​គីឡូ​ម៉ែត្រ​ ​ប៉ុន្តែ​យល់ល្អ​អ្នក​គួរ​តែ​ត្រួតពិនិត្យ​ឲ្យ​បាន​ទៀងទាត់​ទើប​ ​ប្រសើរ​។ ​ការត្រួត​ពិនិត្យ​ ​និង​ផ្លាស់​ប្តូរ​ប៊ូហ្ស៊ី​បាន​ត្រឹម​ត្រូវ​អាច​ជួយ​សន្សំ​សំចៃ​សាំង​ជាង​មុន​ដល់​ទៅ​ ​៤​ភាគរយ​៕​










ប្រភព៖ Carsdirect, Angkorauto

Related News

Comment..