បុរសដែលកើតចំថ្ងៃទាំង៧នេះ ជាមនុស្សមានភ័ព្វសំណាងណាស់

Comment (s) / 10-Aug-2017មនុស្សនិងសង្គម


កើតថ្ងៃទី០១កើត និង០៧

កើតបុរសដែលកើតចំថ្ងៃទាំងពីរនេះ ជាមនុស្សមានខ្សែវាសនាល្អ មានបញ្ញាជ្រាលជ្រៅក្នុងការគិតបានវែងឆ្ងាយ និងចេះរៀបចំផែនការជីវិតបានល្អប្រសើរ ។ ភាគច្រើនអ្នកដែលបានកើតចំថ្ងៃនេះ គឺតែងតែជាមេដឹកនាំគេ ។ ថ្ងៃទាំងពីរនេះ កម្រមាននរណាកើតចំណាស់ ព្រោះអាស្រ័យបុព្វបច្ច័យកម្មរបស់បុគ្គលពីអតីតជាតិផងដែរ ។ មនុស្សបែបនេះ តែងមានអ្នកដទៃតាមជួយទំនុកបម្រុងជានិច្ច ។


កើតថ្ងៃទី១០កើត និង២០

កើតបុរសដែលបានកើតក្នុងថ្ងៃទាំងពីរនេះ ភាគច្រើនគឺជាបុរសពេញលក្ខណសម្បត្តិ សុភាពរាបសា ។ បើថាគេប្រុងនឹងគិតអ្វីមួយ ធ្វើអ្វីមួយឱ្យសម្រេចហើយ ភាគតិចណាស់ដែលទទួលបានលទ្ធផលបរាជ័យ ។ មនុស្សកើតក្នុងថ្ងៃនេះ គេតែងជាមនុស្សតាមជួយទំនុកបម្រុងដល់អ្នកដទៃតាមលទ្ធភាព ។ ពេញមួយឆ្នាំៗនៃជីវិតរបស់បុរសដែលកើតក្នុងថ្ងៃទី១០ និងទី២០កើត មិនដែលស្គាល់ភាពថាខ្វះខាតបានយូរអង្វែងនោះទេ ។


កើតថ្ងៃទី១៣កើត ១៤កើត និង១៥កើត

វាសនាបុរសដែលកើតក្នុងថ្ងៃទាំងពីរនេះ ភាគច្រើនគឺតែងមានទេវតា មនុស្សមានធម៌ ឬវិញ្ញាណបរិសុទ្ធតាមចាំជួយថែរក្សាជានិច្ច ។ គេក៏ជាមនុស្សដែលមិនសូវជាជួបបញ្ហាបានយូរអង្វែងប៉ុន្មានដែរ ។ រីឯការគិតនៃមនុស្សនេះ មានភាពប្រាកដនិយម និងសកម្មនិយម មិនងាយមាននរណាមួយអាចបភាន់ភ្នែក ឬអូសទាញពួកគេបានដោយងាយៗឡើយ ។ ភាគច្រើន បុគ្គលដែលកើតក្នុងថ្ងៃទី១៣ និង១៥កើត គឺជាមេដឹកនាំស្ថាប័នធំៗ ។ លើសពីនេះទៅទៀត បើគេបានជួបស្រ្តីណាមួយដែលគេពេញចិត្តសមរម្យគ្រប់លក្ខណសម្បត្តិហើយ គឺគេនឹងស្មោះស្ម័គ្រមិនងាយងាកប្រែជាដាច់ខាត ៕
ដោយ៖ ឈូកស
Cool FM 100.7

Related News

Comment..