សម្ដីទាំង៧បែបនេះ! បុគ្គលជោគជ័យគេមិនដែលនិយាយឡើយ

Comment (s) / 16-Aug-2017មនុស្សនិងសង្គម


“បុគ្គលជោគជ័យ! គេមិនដែលនៅត្រាំត្រែងខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់គេជាមួយនឹងគំនិតអវិជ្ជមាន និងសូម្បីតែការរកលេសនេះលេសណោះឡើយ” ។


ប្រសិនបើអ្នករាប់អាន ឬដើរជាមួយនឹងបុគ្គលជោគជ័យលើអាជីវកម្មរបស់ពួកគេពិតប្រាកដ នោះអ្នកមុខជានឹងដឹងថា៖ បុគ្គលជោគជ័យពិតប្រាកដ គេមិនដែលនិយាយពាក្យសម្ដីទាំង៧បែបនេះចេញមកនោះទេ ។ អ្នកប្រហែលជាសឹងតែមិននឹកស្មានដល់ថា៖ វាពិតជាអស្ចារ្យណាស់សម្រាប់ដំណើរជីវិតរបស់ពួកគេ ហើយអ្នកក៏គួរតែរៀនសូត្រតាមផងដែរ ។


១. “ខ្ញុំមិនអាចធ្វើបានទេ!”

ពេលខ្លះអ្នកមានរម្មណ៍ថា៖ អ្នកខ្សោយ! អ្នកខ្វះបទពិសោធន៍! កម្រិតវប្បធម៌ក៏នៅទាប! ហើយមិនហ៊ាននឹងធ្វើកិច្ចការ ឬផែនការដែលអ្នកបានត្រៀមគ្រោងទុកនោះឡើយ! មនុស្សភាគច្រើនគឺគិតបែបនេះ ។ ប៉ុន្តែសម្រាប់សហគ្រិនដែលគេជោគជ័យមែន​ទែន​ គឺគេមិនគិតអញ្ចឹងទេ ទោះបីជាគេដឹងថាគេខ្សោយ គេខ្សោះប៉ុណ្ណាក៏ដោយ ឱ្យតែមានឱកាស នៅសល់ថាមពល គឺគេនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដើម្បីធ្វើកិច្ចការទាំងនោះឱ្យបាន ។


២. “ខ្ញុំមិនចេះធ្វើទេ!”

ជីវិតនេះគឺជាចីរភាពនៃការសិក្សារៀនសូត្រនូវអ្វីដែលថ្មីៗជារៀងរាល់ថ្ងៃ ។ ប្រសិនបើអ្នកគិតថាខ្លួនឯងអន់ ខ្លួនឯងមិនអាចធ្វើបាន គឺអ្នកបានបាត់បង់ឱកាសមាសក្នុងការរៀនសូត្រពីអ្វីដែលថ្មីៗសម្រាប់យកមកពង្រឹងឧត្តមភាពនៃជីវិតរបស់អ្នកឱ្យកាន់​តែល្អប្រសើរឡើងហើយ ។ អ្នកជោគជ័យមែនទែន កាលណាគេជួបរឿងដែលដូចជាអ្នកកំពុងតែគិតថាវាពិបាកៗធ្វើដូចនេះ គេក៏គិតដូចគ្នាអិញ្ចឹងដែរ ប៉ុន្តែលក្ខណៈពិសេសរបស់គេមួយគឺគេប្រើក្បួន៖ (គិតរកវិធី + ធ្វើឱ្យអស់ពីសមត្ថភាព = បានផ្លែផ្កាប៉ុណ្ណាយកប៉ុណ្ណឹង) នេះគឺជាសម៉ីការរបស់បុគ្គលជោគជ័យ ។


៣. “ខ្ញុំគ្មានពេលទំនេរទេ!”

វា​​ពិតជាគួរឱ្យអស់សំណើចណាស់ពេលខ្លះ! នៅពេលដែលបុគ្គលជោគជ័យមែនទែនគេមកស្ដាប់នូវសម្ដីប្រភេទមួយខាងលើនេះ ។ បុគ្គលបរាជ័យ! គ្រប់ពេលដែលគេត្រូវ ឬគួរតែធ្វើអ្វីមួយហើយ, ដល់នាទីចុងក្រោយ, គេបែរជានិយាយថា៖ “ខ្ញុំគ្មានពេលទំនេរទេ​ៗ​!​” ។ បើពិភពលោកនេះសម្បូណ៌ទៅដោយមនុស្សពោលសម្ដីថា៖ ខ្ញុំគ្មានពេលទំនេរៗ ម៉្លោះប្រហែលជាមកដល់ពេលនេះ អ្នកគ្មានទូរស័ព្ទទំនើបកាន់ក្នុងដៃដើម្បីបើកអានអត្ថបទមួយនេះបានដោយងាយស្រួល ដោយមិនចាំបាច់ទៅហាងលក់សៀវភៅ ឬទស្សនាវដ្ដីឡើយ ។ 


ចាំណា៖! បុគ្គលជោគជ័យគេក៏មិនសូវជាមានពេលទំនេរដូចគ្នាដែរ ប៉ុន្តែគេដឹងថា ជារៀងរាល់ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ឬប្រចាំខែ, ពេលមានកិច្ចការណាដែលគេពិចារណាថាត្រូវផ្ដល់អាទិភាពសម្រេចឱ្យហើយមុនគេ, កិច្ចការណា ឬផែនការណាដែលត្រូវសម្រេចតាមដំណាក់កាលបន្ទាប់ទៀត ។ បើគេមិនសូវមានពេល គឺគេមិននិយាយថា គេគ្មានពេលទំនេរៗឆ្កុយៗបែបនេះទេ គឺគេត្រូវតែបង្កើតពេលឱ្យកើតឡើងឱ្យបាន ៕


សូមប្រិយមិត្តរង់ចាំអាន ៤ចំណុចទៀត នៅអត្ថបទបន្ទាប់របស់យើង ។



ដោយ៖ ឈូកស
ប្រភព៖ WEF

Related News

Comment..