ធ្វើម៉េចការពារការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល?

Comment (s) / 17-Oct-2017កីឡា​និងសុខភាព


ឱ្យ​តែ​ពពួក​បន្លែផ្លែ​ឈើ​​វា​សុទ្ធ​សឹង​តែ​ផ្តល់​នូវ​ប្រ​យោជន៍​សម្រាប់​សុខ​ភាព​មនុស្ស​គ្រាន់តែថា ​វា​មាន​បែប​ផែន​នៃ​តួនាទី​ក្នុង​សរីរាង្គ​កាយ​ផ្សេងគ្នា​តែ​ប៉ុណ្ណោះ ​ព្រោះថា​សរីរាង្គ​កាយ​របស់​មនុស្ស​បើ​គ្មាន​ពពួក​បន្លែ​ផ្លែ​ឈើ​ទាំង​អស់​នោះ​មក​ទ្រ​ទ្រង់​សុខ​ភាព​ទេ ​នោះ​សុខ​ភាព​នឹង​វិវត្តទៅ​រក​ភាព​ទ្រុឌ​ទ្រោម​យ៉ាងឆាប់​រហ័ស​ជាក់​ជាមិនខាន។​


១. ​ផ្លែ​ប៉ោម៖ ​ផ្លែ​ឈើ​នេះ​ជួយ​ដល់​ការ​រំលាយអាហារ ​ធ្វើ​ឱ្យ​ឆ្អឹងមាំ ​ធ្វើ​ឱ្យ​ស្រួល​ដកដង្ហើម ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ កា​រពារ​មហារី​ក​ និង​ជួយ​ធ្វើ​ឱ្យ​អ្នក​ស្រក់​គីឡូ​បាន​យ៉ាង​ឆាប់​សម្រាប់​អ្នក​ចង់​ស្គម។​

២. ​ផ្លែស៊េរី៖ ​ប្រភេទ​ផ្លែ​ឈើ​នេះ​ក៏​ជួយ​ច្រើនដែ​រ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​កាក​សរសៃច្រើន​ ក្នុង​នោះ​ក៏​ផ្ទុក​នូវវី​តាមីន C, ​B2, ​E ​ស្ពាន់​ និង​ប៉ូ​តា​ស្យូ​មផង​ដែរ។​ ផ្លែ​ស៊េរីនេះ​ល្អ​បំផុត​ដែល​សម្បូរ​ច្រើន​ដោយ​កាក​សរសៃ​ វា​មាន​ឥទ្ធិ​ពល​ក្នុង​ការ​ធ្វើ​ឱ្យ​កម្រិត​ជាតិ​ខ្លាញ់​ចុះ។ ​

៣. ​ទំពាំង​បាយ​ជូរ៖​ ប្រភេទ​ផ្លែ​ឈើ​នេះ​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​សម្រាប់​របប​អាហារប្រចាំថ្ងៃផងដែរ។  ​ព្រោះ​ផ្លែ​ឈើ​ប្រភេទ​នេះ​សម្បូរ​ដោយ​ជាតិរ៉ែ​ និង​វីតាមីន​ជា​ច្រើន​ ដែល​ជួយ​ដល់​សុខ​ភាព​លោកអ្នក។​

៤. ​ផ្លែប៊័ររី៖ ​ឱ្យ​តែ​ពពួក​ផ្លែប៊័ររី ​សុទ្ធ​សឹង​តែមានគុណ​ប្រយោជន៍​សម្រាប់​សុខ​ភាព​ទាំងអស់​ ព្រោះ​វា​អាច​ទប់​ស្កាត់​​ជម្ងឺមហារីក​ និង​រក្សា​សុខ​ភាព​បេះដូងបានល្អ។​

៥.  ល្ហុង​ ស្វាយ៖ ​សម្បូ​រទៅដោយ ​បេតា​ការ៉ូទីន​ ដែល​ជួយ​ទៅ​ដល់​ការ​ទប់​ស្កាត់​ ការគាំងបេះដូង​ និងដាច់សរសៃឈាមខួរក្បាល។​

៥. ប៉េងប៉ោះ​៖ អ្នកអាចភ្ញាក់ផ្អើល​ ជាធម្មតា​វា​ជាប្រភេទ​ផ្លែឈើមិនមែន​ប្រភេទប​ន្លែនោះទេ​ ប៉េង​ប៉ោះ​ផ្ទុកនូ​វវីតាមីនខ្ពស់ដែលល្អក្នុងការសម្អាតឈាម។​

៦. ​ពពួក​ផ្លែ​ឈើ​ជូរៗ៖ ​វា​ជួយ​ដល់​សុខ​ភាពស្បែក​ ធ្មេញ ​អញ្ចាញ​ ហើយ​ក៏​ជួយ​ដល់​ការ​ស្រក់ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធិភាពផងដែរ។​



អត្ថបទដោយ៖ កញ្ញា
ប្រភព៖ health-benefit

Related News

Comment..