WoW! ល្បីថាមាន​ការបញ្ចុះ​តម្លៃរហូត​ដល់​ ៧០% ​ក្នង​កម្មវិធី​តាំងពិពណ៌​របស់ ​i​One Card​ KNY Fun ​Fair ​នៅ​ Cambodia​ Country ​Club (CCC) ​នាចុងខែ​មីនា​នេះ.....

Comment (s) / 31-Mar-2018កម្សាន្តប្លែកៗ


WoW! ល្បីថាមាន​ការបញ្ចុះ​តម្លៃរហូត​ដល់​ ៧០% ​ក្នង​កម្មវិធី​តាំងពិពណ៌​របស់ ​i​One Card​ KNY Fun ​Fair ​នៅ​ Cambodia​ Country ​Club (CCC) ​នាចុងខែ​មីនា​នេះ.....

  

សួស្តី​អ្នកទាំង​អស់គ្នា​ តើអ្នកទាំង​អស់គ្នា​មានគិត​ទៅដល់ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ នា​ពេល​ខាង​មុខនេះ​ដែរ​ រឺទេ?​ ចុះយ៉ាង​ណាដែរ​ បើសិន​ជាយើង​ប្រារព្ធ​ពិធីអប​អរបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​ មុន​ថ្ងៃ​បន្តិច? ​សូម​អញ្ជើញ​ទៅ​ចូល​ រួម​អប​អរ​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែរ ពី ​iOne Card ​ដែល​នឹង​ប្រារព្ធ​ទៅ​នៅ ​Cambodian​ Country ​Club ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើផ្លូវ ​2004 ​ក្បែរនិង​សាលា​ Northbridge។ ​កម្មវិធីនេះ​នឹងប្រព្រឹត្ត​ទៅ​រយៈ​ពេល ​ពីរថ្ងៃ ​ចាប់ពី​ថ្ងៃទី៣១ ​ខែមីនា​ រហូត​ដល់​ថ្ងៃទី​០១​ ខែមេសា​ ឆ្នាំ២០១៨ ​ហើយ​នឹង​ចាប់ផ្តើមពី​ម៉ោង ៩ព្រឹក ​ដល់ម៉ោង​ ៦ល្ងាច។​ ជាមួយគ្នា​នេះ​ដែរ​ ​ហាង​ជាង ​៣០ ​កន្លែង ​នឹងធ្វើការ​លក់​បញ្ចុះ​តំលៃ​ជា​ពិសេសរ​ហូត​ទៅ​ដល់ ​៧0%។ ​ក្នុង​នោះ​ផង​ដែរ ​យើង​ក៏មាន​ល្បែង​ប្រជា​ប្រិយ​ខ្មែរជា​ច្រើន ​ក្នុងអំឡុង​ពេល​ពីរថ្ងៃ​នៃ​កម្មវិធី ​ដែលនឹង​មាន​រង្វាន់​សន្ធឹក​សន្ធាប់​ រួមមាន​ទាំង​ការចាប់​ឆ្នោត​ផ្សង​សំណាង​ផ្សេងៗ​ទៀត។ ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដោយ​សេរី ​ហើយ​អ្នក​ក៏អាច ​នាំក្រុម​គ្រួសារ ​និងមិត្ត​ភក្តិមក​ចូលរូម​ក្នុងកម្មវិធី​ដ៏អស្ចារ្យ​មួយនេះ​ដែល​រៀបចំ​ដោយ ​iOne ​Card។ ​អ្វីដែល​ពិសេស​ជាងនេះ​ទៅទៀត​ អ្នក​ក៏អាច​ចុះឈ្មោះ​យក ​កាត​សមាជិក​ iOne និង ​Visa ​Card i​One ​ក្នុងរយៈ​ពេល​ពីរថ្ងៃនៃ​កម្មវិធីនេះ​ ផងដែរ។​ ក្នុងរយះ​ពេលពីរ​ថ្ងៃនៃ​កម្មវិធីនេះ ​នឹងមាន​ការចូលរួម​ ដោយ​តារា​ចំរៀង​កិត្តិយស​​ ការបង្ហោះ​យន្ត​ហោះ​អេឡិចត្រូនិច ​DJI ​និង ​ពិពណ៌​អាហារ​ជាច្រើន ​ដែល​នឹង​រៀបចំ​ឡើង​ក្នុង​កម្មវិធីនេះ។​ ក្នុងពេល​ជាមួយ​គ្នានេះ​ដែរ ​អ្នក​ទស្សនា​ក៏អាច​លេង​កីឡា​ផ្សេងៗ​ នាចុង​សប្តាហ៍​នៅ​ឯ Cambodia Country Club ដែលមានដូចជា៖ កីឡាហែលទឹក វាយកូនបាល់ បាល់បោះ បាល់ទះ ជិះសេះ និងបាញ់ព្រួញជាដើម ដោយនឹងទទួលបានការបញ្ចុះតំលៃយ៉ាងពិសេសរហូតដល់ ៤០% សម្រាប់សមាជិក iOne Card ។ បន្ថែមពីលើនេះទៅទៀត អ្នកនឹងទទួលបានការបញ្ចុះតម្លៃដ៏​អស្ចារ្យ​ សម្រាប់​ផលិត​ផល​ម៉ាកផ្សេងៗ​ ដូចជា​ DJI, Philips, ​Fossil ​watches, ​KidsCity, ​ផលិតផល​ iOne2u​ ការផ្សព្វផ្សាយ​ស្រាបៀរ ​Chang ​រួមទាំងហាង​លក់សំលៀក​បំពាក់​ល្បីៗ​ដូចជា​ iOra, ​Jansport,​ Sneakers​ និង​ ម៉ាកល្បីៗ​ជាច្រើន​ទៀត។ ​សូមកុំ​អោយ​ឱកាស​ដ៏ពិសេស​មួយ​នេះ​កន្លង ហួស​អោយ​សោះ ​សម្រាប់​ភាព​សប្បាយ​រីករាយ​នាថ្ងៃចុង​សប្តាហ៍​នេះ ​ជាមួយ​ក្រុមគ្រួសារ ​និង ​មិត្តភក្កិ ​របស់​អ្នក។​




កន្លែង​ប្រារព្ធ​កម្មវិធី: ​Cambodian​ Country ​Club ​(ទីលាន​បាល់​ទាត់) ​អាស័យដ្ឋានៈ ​ផ្លូវ ២០០៤,​ ក្រុមទី ៦, ​សង្កាត់ទឹកថ្លា,​ ខណ្ឌ័សែនសុខ, ​រាជធានី​ភ្នំពេញ។​ កម្មវិធី​ចាប់​ផ្តើមពី​ម៉ោង : ​៩ព្រឹក ដល់ ​៦ល្ងាច ។ ​កាល​បរិច្ឆេទ:​ ថ្ងៃទី៣១ ​ខែមីនា​ (ថ្ងៃសៅរ៍) ​និងថ្ងៃទី​០១ ​ខែមេសា​ (ថ្ងៃអាទិត្យ) ​ឆ្នាំ២០១៨ ។​


Related News

Comment..